របកគំហើញថ្មីបានរកឃើញថាការប្រើប្រាស់សាច់ប្រាក់តាមអនឡាញ ងាយស្រួលគ្រប់គ្រងការចំណាយជាងការប្រើប្រាស់សាច់ប្រាក់ផ្ទាល់។ នេះបើយោងតាមការ​ចេញផ្សាយពីលទ្ធផលនៃការសិក្សាចុងក្រោយ​របស់ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក។

លោកស្រីជុំ ម៉ូនីកា នាយកគ្រប់គ្រង VISA ប្រចាំនៅប្រទេសកម្ពុជា បានគូសបញ្ជាក់ថា  ស្ថិតក្នុងបរិបទកូវីដ-១៩ ការប្រើប្រាស់ ឬចាយប្រាក់តាមអនឡាញ ពិតជាងាយស្រួលគ្រប់គ្រងថវិកាចំណាយជាងការចាយវាយក្រដាស់ប្រាក់មែន ព្រោះវាមិនត្រឹមតែងាយស្រួល លឿន រហ័សទាន់ចិត្ត និងសុវត្ថិភាពប៉ុណ្ណោះទេ គឺវាថែមទាំងមានរបាយការណ៍ចំណាយផ្ទាល់ខ្លួនច្បាស់លាស់ផង។

ជាក់ស្តែងការរាតត្បាតពីជំងឺកូវីដ-១៩ បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យ (មានប្រមាណ ៤៣%) កាន់តែមានប្រសិទ្ធភាព (មានប្រមាណ៣៩%) និង ល្អសម្រាប់បរិស្ថាន (ប្រមាណ៣៧%)។ នេះបើតាមការស្ទង់មតិចូលរួមពីពលរដ្ឋជាង ៥០០នាក់ កាលពីខែសីហា ដល់ខែកញ្ញា ក្នុងឆ្នាំ២០២១។

អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមទៀតថា៖ “​អ្នកប្រើប្រាស់ជឿជាក់ថា កម្ពុជានឹងក្លាយជាសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយមិនគិតពីផលនៃការប៉ះទង្គិចនៃមេរោគ COVID-19៕

Share.