រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដាក់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ជា «តំបន់លឿង»។

ការកំណត់នេះមានរយៈពេលពីរសប្តាហ៍ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះអាជ្ញាធរក៏បានហាមធ្វើដំណើរពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងតែការធ្វើដំណើរចាំបាច់មួយចំនួន។សកម្មភាពមួយចំនួនត្រូវបានរឹតត្បិត។ ការជួបជុំ ឬការប្រមូលផ្តុំជាលក្ខណៈឯកជន ត្រូវបានហាមឃាត់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា។

ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់, ផ្ទាកការធ្វើដំណើរពេលយប់ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងករណីចាំបាច់មួយ       ចំនួន។

រហូតមកដល់ពេលនេះ ខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបប្រមាណ ៣,០៥៤នាក់។ ក្នុងនោះស្លាប់ ១២នាក់, ព្យាបាលជាសះស្បើយ ២,២២៦នាក់ និងកំពុងសម្រាកព្យាបាល ៨១៦នាក់៕

Share.