ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo ឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំខែមេសា ជាលើកទី២ ជាមួយក្រុមបិសាចក្រហម Manchester United នៅយប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

CR7 បានក្លាយជាកីឡាករចាស់ជាងគេបំផុតដែលអាចឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែ នៅក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League ក្នុងវ័យ៣៧ឆ្នាំ។ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី​៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៦លើក​។

ខណ:លោក​ Mike Jackson គ្រូបង្វឹក​បណ្ដោះ​អាសន្ន​ ជំនួសកៅអីលោក Sean Dyche របស់​ក្លិបបាល់ទាត់​ Burnley បាន​ឈ្នះ​ពាន​រង្វាន់គ្រូបង្វឹកល្អប្រចាំខែ​មេសា​ ក្រោយដឹកនាំ៤ប្រកួត ឈ្នះ៣ និងស្មើ១ មិនដែលចាញ់៕

Share.