អាមេរិក – ភរិយា​របស់​ Brooklyn Beckham នាង​ Nicola Peltz កូន​ប្រសារ​ស្រីរបស់​អតីត​តារា​បាល់ទាត់​ Super Star អង់គ្លេស​ David Beckham បាន​បង្ហាញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ​កប់​ក្ដោង​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​នានា​ពេល​ថ្មីៗ​នេះ​។

យោងតាម​ Page Six ចិញ្ចៀន​ដែល​មាន​តម្លៃ​ថ្លៃ​នេះ​មាន​ទំហំ​ពេជ្រ​​ប្រមាណ​៦​ទៅ​៨​ការ៉ាត់។ តម្លៃ​សាច់​ចិញ្ចៀន​សុទ្ធ​ប្រ៩​ម៉ឺន​ដុល្លារ​ ខណៈ​ដែល​ពេជ្រ​មាន​តម្លៃ​២លាន​ដុល្លារ​ ដូច្នេះ​សរុប​ជា​រួម​ចិញ្ចៀន​លើ​ដៃ​របស់​តារា​ស្រី​ហូ​លី​វូដ​របស់​អាមេរិក​នេះ​មាន​តម្លៃ​២​លាន​៩​ម៉ឺន​ដុល្លារ​។ Nicola បាន​បង្ហាញ​ចិញ្ចៀន​របស់​ខ្លួន​នៅ​​ក្នុង​ឱកាស​បង្ហាញ​វត្តមាន​លើ​កំរាល​ព្រំ​ក្រហម​កម្មវិធី​ 2022 Met Gala Carpet កាល​ពី​ដើម​ខែ​ឧសភា​។​

Nicola Peltz wears her new engagement ring on the 2022 Met Gala red carpet. Photo by GC Images
ចិញ្ចៀន​ភ្ជាប់​ពាក្យ Nicola Peltz

ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូន​ប្រុស​តារា​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក​និង​កូន​ស្រី​សេដ្ឋី​អចនទ្រព្យ​បាន​ចំណាយ​ទឹក​ប្រាក់​ខ្ទង់​ ៣,៥​លាន​ដុល្លារ​ នៅ​ក្នុង​ភូមិគ្រឹះតម្លៃ​១០០​លាន​ដុល្លារ​របស់​ឪពុក​ខាង​ស្រី​។ ពិធី​រៀប​ការ​អ្នក​ទាំងពីរ​មិន​ទទួល​កាដូ​នោះ​ឡើយ​ប៉ុន្តែ​សំណូមពរ​ឱ្យ​ភ្ញៀវ​យក​ប្រាក់​ទៅ​បរិច្ចាគ​ជួយ​សង្គមជំនួស​វិញ​។

កូនប្រុស​ Devid Beckham កើត​នៅ​ឆ្នាំ​១៩៩៩ ចំណែក​ភរិយា​របស់​គេ​នាង Nicola Peltz កើត​នៅ​ឆ្នាំ​១៩៩៥​ ជា​កូន​ស្រី​ មហាសេដ្ឋី​ Nelson Peltz ជា​អ្នក​បណ្ដាក់ទុន​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន។ Nicola ចាប់​ផ្ដើម​អាជីព​សម្ដែង​តាំង​ពី​អាយុ​១១​ឆ្នាំ​ ខណៈ​ដែល​បច្ចុប្បន្ន Brooklyn គឺជា​តារា​ម៉ូដែល​ដូច​ជា​ម្ដាយ​ខ្លួន ថែម​ទាំង​ជាអ្នក​ថត​រូប​អាជីព​ផង​ដែរ​៕

Share.