អបអរសាទរ ! កីឡា​ប៉េតង់ វិញ្ញាសា​​វាយ​ឯកត្តជន​វាយ​យក​ពិន្ទុ​​បុរស និង​នារី របស់​កម្ពុជា ឆ្លង​ទៅ​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ។

ចំពោះ​​វិញ្ញាសា​វាយយក​ពិន្ទុ​​ឯកត្តជន​បុរស ចូលរួម​ប្រកួត​ដោយ​​កីឡាករ សុខ ចាន់មាន ហើយ​វិញ្ញាសា​វាយ​ឯកត្តជន​នារី គឺ​កីឡា​ការិនី អ៊ុក ស្រីមុំ។

ដូច្នេះ​កាល​វិភាគ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​រសៀល​ថ្ងៃ​សុក្រ នេះ ដោយ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ឯកត្តជន​បុរស៖
​គូ​ទី១៖កីឡាករ សុខ ចាន់មាន របស់​កម្ពុជា ត្រូវ​ជួប​កីឡាករ​ថៃ Supan Thongphoo
គូ​ទី២៖ Dung Gguyen Van (វៀតណាម) ជួប Win Thurain Tun (មីយ៉ាន់ម៉ា)

វិញ្ញាសា​វាយ​យក​ពិន្ទុឯកត្តជន​នារី​វិញ៖
គូ ទី១៖ កីឡាការិនី អ៊ុក ស្រីមុំ របស់​កម្ពុជា ប៉ះ Khin Cherry Thet (មីយ៉ាន់ម៉ា)
គូ​ទី២៖ Hien Nguyen Thi (វៀតណាម) ប៉ះ Bovilak Thepphakan (ឡាវ)

Share.