តារា​សម្ដែង​អ្នក​លេង​គុន​ល្បុក្កតោ​ កញ្ញា​ ពេជ្រ​ ចរណៃ​ ធ្លាប់​បាន​បង្ហោះ​ស្នើ​សុំ​ស្ពន់​សឺ​ថត​រឿង​ «សទ្ធាមាណព» វគ្គ​ទីពីរ​ ដើម្បី​ចង់​សម្រិតសម្រាំង​ឱ្យ​រឿង​នេះ​កាន់​តែ​មាន​គុណភាព​ល្អ​ប្រសើរ​ថែម​មួយ​កម្រិ​ត​ទៀត​​ ព្រោះ​ធនធាន​​ផ្ទាល់​ខ្លួន​នៅ​មាន​កម្រិត​ ប៉ុន្តែ​កញ្ញា​នៅ​តែ​ប្រកាន់​គោលជំហរ​ចាស់​គឺ​មិន​ទទួល​យកស្ពន់​សឺ​ណា​ដែល​ប៉ះពាល់​ដល់​សង្គ​ម​ពិ​សេស​គ្រឿង​ស្រវឹង​តែ​ម្ដង​។

កញ្ញា​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា​ខ្លួន​មិន​ទទួល​ស្ពន់សឺ​ (Sponsor) ណា​ដែល​​មាន​ផល​ប៉ះពាល់​សង្គម​ (ជា​ពិសេស​គ្រឿង​ស្រវឹង​)​។

កញ្ញា​ ពេជ្រ ចរណៃ​បាន​បញ្ជាក់ទៀត​ថា​ការ​ដែល​រឿង​នេះ​មាន​ភាពយឺត​យ៉ាវ​ ដោយ​សារ​តែ​មាន​ការ​ខ្វះខាត​ កញ្ចប់​ថវិកា​ ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​។ ភាពយន្ត​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណខ្មែរ​ វប្បធម៌​ អរិយធម៌ អក្សរសិល្ប៍​ អក្សរសាស្ត្រ​ នេះ​នឹង​ត្រៀម​ផ្សាយ​​ភាគទី​២​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​កញ្ញា​ ពេជ្រ​ ចរណៃ​។

សម្រាប់​ឈុត​ឆាក​ក្នុង​ភាគ​ទីពីរ​នេះ​មាន​ ឈុត​ចម្បាំង​ ឈុត​អ្នក​ភូមិ​មាន​វិវាទ​ទាស់ទែង​គ្នា​ ព្រម​ទាំង​លាយឡំ​នឹង​ការ​អប់រំ​ព្រះធម៌​ដ៏​ល្អ​ជា​ច្រើន​ទៀត​ដែរ​។ តារា​សម្ដែង​ជំនាញ​គុន​ល្បុក្កតោ បាន​សំណូម​ពរ​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​ពុកម៉ែ​បងប្អូន​ដែល​ស្រលាញ់​ចូលចិត្ត​ចង់​លើក​ស្ទួយ​ភាពយន្តជាតិ​ និង​សិល្បៈ​ជាតិ​ សូម​ចូលរួម​ជួយ​ឧបត្ថម្ភ​មក​កញ្ញា​បាន​តាម​រយៈ​ធនាគារ​ដូច​ខាង​ក្រោម​៖​
sponsored 096 926 7777088 5555 815ABA 001212567 / lTH KANIKA

សូមទស្សនាវីដេអូ Top News៖

អត្ថបទ​ទាក់ទង៖

Share.