ភ្នំពេញ៖ កម្លាំងជំនាញ​​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់​ខ្លួនជន​សង្ស័យ​ជាមុខសញ្ញាលួចម៉ូតូចំនួន​០២នាក់​ កាលពីថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១​ មានឈ្មោះ ហន ចាន់ថន ភេទប្រុស និងទី២មានឈ្មោះ រ៉ោញ គង្គា ភេទប្រុស។ ចំពោះវត្ថុ​តាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូម៉ាក​ហុង​ដា​សេ​១២៥​ ​ចំនួន០១គ្រឿង, ម៉ូតូ​កង់​បី​ ​០១គ្រឿង​, កន្ត្រៃ​កាត់​ដែក​ ចំនួន​០២ និងសម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Share.