រ៉េត ស៊ូហ្សាណា គឺជា​តារា​ចម្រៀង​វ័យ​ក្មេង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ក្នុង​ស្រទាប់​យុវវ័យ​ តារា​ស្រី​រូប​នេះ​មាន​រូប​សម្បត្តិ​ស្រស់ស្អាត​សំឡេង​ពីរោះ​ ដូច្នេះ​ហើយ​មិន​ចម្លែក​ឡើយ​ដែល​មាន​កន្លង់(បុរសៗ)​​ចោម​រោមប្រាថ្នា​សុំ​ស្នេហ៍​ ប៉ុន្តែ​អាច​នឹង​ពិបាក​បន្តិច​ព្រោះ​ ហ្សាណា មាន​អ្នក​តាម​ជាប់​២៤​ម៉ោង​។

នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​ 3Fun តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​ហង្សមាស​រូប​នេះ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​កញ្ញា​មាន​អ្នក​តាម​២៤​ម៉ោង​ ហើយ​អ្នក​ដែល​តាម​កញ្ញា​ជាប់​ម្នាក់​នោះ​គ្មាន​អ្នកណា​ឡើយ​ក្រៅ​ពី​អ្នក​ម្ដាយ​ដ៏​មាន​គុណ​របស់​កញ្ញា​។

នៅ​ពេល​ពិធី​ករ​សាកសួរ​ថា​អ្នក​ម្ដាយ​តាម​ជាប់​២៤​ម៉ោង​លើ​២៤​ម៉ោង​ដូច្នេះ​ តើ​​អ្នកម្ដាយ​មិន​ហត់​នឿយទេ​ឬ? ​តារា​រូប​នេះ​បាន​ឆ្លើយ​តប​ថា​​ «ចំពោះ​​ម្ដាយ​អ្នក​ដទៃ​នាង​ខ្ញុំ​មិន​ដឹង​នោះ​ទេ​ ប៉ុន្តែចំណុច​កន្លែង​នេះ​​ម្ដាយ​នាង​ខ្ញុំ​អស្ចារ្យ​ខ្លាំង​មែនទែន​​ មិន​ថា​ហត់​នឿយ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ គាត់​នៅ​ក្បែរ​និង​នៅ​មើល​ថែ​កញ្ញា​រហូត​»

កម្លោះ​ៗ​ បាន​ឮ​គ្រប់​ៗ​គ្នា​​ ដូច្នេះ​បើ​ចង់​បាន​បេះដូង​កញ្ញា​ រ៉េត ស៊ូហ្សាណា មក​គ្រប់​គ្រង​ ទាល់តែ​ឆ្លង​កាត់​អ្នក​ម្ដាយ​កញ្ញា​ជា​មុន​សិនណា​៕

អត្ថបទទាក់ទង៖

ប្រភព៖ facebook

Share.