កូរ៉េ​ខាង​ត្បូង​ – តារា​សម្ដែង​ Kim Jung Hyun នឹង​ត្រលប់​មក​បង្ហាញ​វត្តមាន​សម្ដែង​ក្នុង​រឿង​ភាគ​ថ្មី​ក្រោយ​បាត់មុខអស់​១ឆ្នាំ​៦​ខែ​ពី​វិស័យ​ឧស្សាហកម្មសិល្បៈ​ភាពយន្ត​កូរ៉េ​​ដោយសារ​តែ​រឿង​អាស្រូវ​។

យោង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មាន​ Sports Chosun តារា​សម្ដែង Kim Jung Hyun នឹង​បង្ហាញ​វត្តមាន​សម្ដែង​ជា​តួ​​ឯក​ក្នុង​រឿង​ភាគ​ថ្មី​ត្រៀម​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ MBC។ រឿង​ភាគ​បែប​អភិនិហារ​​ស្ដី​ពី​ឱសថ​នេះ​និយាយ​ពី​សាច់​រឿង​របស់​​យមទូត​មួយ​រូប​ដែល​តែងតែ​ឈប់​សម្រាក​រាល់ៗ​៩៩​ឆ្នាំ​ម្ដង​។ យម​ទូត​រូប​នេះ​បាន​ជួប​នឹង​អ្នក​គ្រូ​ពេទ្យ​ម្នាក់​ដែល​មាន​សមត្ថភាព​អាថ៌កំបាំងដ៏​អស្ចារ្យ​

យម​ទូត​នាំ​ព្រលឹង​ដែល​កាច​សាហាវ​និង​មាន​ចិត្ត​ត្រជាក់​ដូច​ទឹកកក​ដែល​ចាប់​យក​វិញ្ញាណ​គ្រប់​៩៩​ទៅ​កាន់​ឋាន​នរក​ ប៉ុន្តែ​នៅ​រាល់​៩៩​ឆ្នាំ​ម្ដង​ គេតែងតែ​មាន​ពេល​សំរាក​រយៈ​៤៩​ថ្ងៃ​ ប៉ុន្តែ​លើក​នេះ​ក្រោយ​គេ​បាន​ចូល​សណ្ឋិត​ក្នុង​ខ្លួន​មនុស្សម្នាក់​ឈ្មោះ​ Do Jin Woo គេ​បាន​បង្កើត​ស្នេហា​ឥត​ព្រៀង​ទុក​ឡើង​។

តារា​សម្ដែង​ Kim Jung Hyun បាន​ព្យួរ​សកម្មភាព​សម្ដែង​របស់​គេ​មួយ​រយៈ​ធំ​ហើយ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​និង​មាន​មតិ​អវិជ្ជមាន​ចំពោះ​រូប​គេ​ជា​ច្រើន​ ពិសេស​សកម្មភាព​និង​ទង្វើ​គ្មាន​សីលធម៌​របស់​គេ​ចំពោះ​ដៃ​គូ​សម្ដែង​គឺ Seohyun (SNSD) ដោយ​សារ​តែ​ពាក្យ​បញ្ជា​ពី​អតីត​មិត្ត​ស្រី Seo Ye Ji។ យ៉ាង​ណា​មិញ​ក្រោយ​ផ្ទុះ​បែក​ធ្លាយ​រឿង​អាស្រូវ​នេះ​លោក​បាន​ចេញ​មក​សុំ​ទោស​មនុស្ស​ដែល​ពាក់ព័ន្ធ​ទាំង​អស់​និង​បង្ហាញ​គោលជំហរ​ចង់​ត្រលប់​មក​សម្ដែង​ឡើងវិញ​។

Kim Jung Hyun និងអតីត​មិត្ត​ស្រី Seo Ye Ji

រឿង​ភាគ​ថ្មី​ «The Season of Puppets» ដែល​ត្រៀម​បញ្ចាំង​នៅ​ MBC នេះ​នឹង​ចាប់​ផ្ដើម​ថត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​៕

ប្រភព៖ Koreaboo

Share.