វិញ្ញាសា​វាយ​យក​ពិន្ទុ​ទាំង​ទាំង​ផ្នែក​បុរស និង​នារី របស់​កម្ពុជា សុទ្ធ​តែ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ចំពោះ​វិញ្ញាសា​វាយ​យក​ពិន្ទុ​បុរស កីឡាករ​ សុខ ចាន់មាន ចាញ់​កីឡាករ​ Supan Thongphoo របស់​ថៃ ដោយ​លទ្ធផល​ ៤៣ ទល់​១៩ ខណៈ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​នារី វិញ​កីឡា​ការិនី អ៊ុក ស្រីមុំ បាន​ចាញ់​កីឡា​ការិនី Khin Cherry Thet របស់​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​​២៨ទល់៤០។

កីឡាករ សុខ ចាន់មាន
វីរៈកីឡា​ការិនី អ៊ុក ស្រីមុំ

ដូច្នេះ​ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​​​ កីឡាករ​កីឡា​ការិនី របស់​កម្ពុជា ទាំង​២​រូប​ទទួល​បាន​មេដាយ​សំរឹទ្ធ​ស្ទួន។ នេះ​ជា​មេដាយ​សំរឹទ្ធ​ទី៤របស់​កម្ពុជា ខណៈ​មេដាយ​សំរឹទ្ធ​ដំបូង​រក​បាន​ដោយ​កីឡាករ កីឡាករ ផន សុភាន និងកីឡាករ ជៅ សំរេច ក្នុង​ប្រភេទ​កីឡា​ទូករ៉ូអ៊ីង លើ​វិញ្ញាសា​គូ​បុរស M2X និង​កីឡាករ សាន សាឃីម ក្នុង​ប្រភេទ​កីឡា Kick Boxing វិញ្ញាសា​៦៣,៥គីឡូក្រាម៕

រូបថត៖NOCC

Share.