កន្លងមកថ្មីៗនេះ មានបុរសៗឈាមច្រមុះមិនតិចអ្នកទេ នៅពេលបានឃើញរូបរាងដ៏សិចស៊ីអតីត Freshie Girl ចំណាត់ថ្នាក់លខ២ ថៃ នារីសុជាតា ឬហៅ ហ្វីយ៉ាតា តាមរយៈរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ិនស្តាក្រាម ។

ហាក់ដូចជាមិនខ្វាយខ្វល់ពីរឿងរិះគន់បង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គម តារាស្រីរូបនេះ នៅតែមិនបន្ធូរដៃឡើយ អួតរាង​សិចស៊ី​ដង ខ្លួនស្រឡូន ដើមទ្រូងមូលក្លំ ក្នុង​ឈុតប៊ីគីនីស្ទាយខោ​អាវ​គ្រឿង តាំងពីអាងហែលទឹក តាំងពីផ្ទះបាយ បន្ទប់ទឹក ឥឡូវដល់រានហាលមុខខន់ដូតែម្ដង។ បន្ថែមលើសពីនេះ នាងក៏សម្ញែង​បុរសជនបរទេសម្នាក់មាន​រូប​​សង្ហា​ មិនចាញ់តារាបរទេស ដែលគេសង្ស័យថាជាស្នេហ៍ថ្មី ។ អ្នកទាំងពីរថតរូបភាពបែបណែបណិត ទឹកមុខរោលរាល មិនខុសអីពីតួប្រុស និងតួស្រីក្នុងភាពយន្ត «365 Day» នោះទេ។

គេនៅចាំបានថា តារាស្រី ហ្វីយ៉ាតា ធ្លាប់ទម្លាយពេញទីពីជីវិតរៀបការលើកទី១ដែលមិនសមប្រកបនិងបន្សល់ទុក ចំណងដៃកូនប្រុសម្នាក់ដែលមុខមាត់គួរឱ្យស្រឡាញ់ ក៏ធ្លាប់បើកចំហរពីសម្ព័នភាពស្នេហ៍ជាមួយនិងតារាចម្រៀង ហេង ពិទូ មួយរយៈ បើក៏បែកគ្នា ដោយខាងប្រុសអះអាងថា ខ្លួនលួចលាក់មានស្រីក្រៅពីហ្វីយ៉ាតា។

តារាស្រី ហ្វីយ៉ាតា បានធ្វើឱ្យនារីៗមិនតិចនាក់ទេច្រណែននឹងរូបនាង បើទោះធ្លាប់មានកូនមួយហើយក្តី តែតារាស្រីរូបនេះ ហាក់គ្មានបែកសាច់បែកឈាម ធ្លាក់សម្រស់សូម្បីបន្តិច ជាពិសេស ពេលស្លៀកឈុតប៊ីគីនីទៅ រឹតតែមើលមិនដឹងថា ជាស្ត្រីធ្លាប់សម្រាលកូនទាល់តែសោះ ក្បាលពោះរាបស្មើ ចង្កេះតូចច្រឡឹង រកកន្លែងទាស់មិនឃើញ៕

អត្ថបទទាក់ទង៖

ប្រុសហាមមើលតិចឈាមច្រមុះ ! ហ្វីយ៉ាតា បង្អួតរាងសិចស៊ីតាំងពី ផ្ទះបាយរហូត ដល់បន្ទប់ទឹក

ជជែក​គ្នា​បែក​ខ្ទិះ បុរស​កៀកកើយ​ក្នុង​ឡាន​ជាមួយ​ ហ្វីយ៉ាតា ​ជា​ ហេង ពិទូ មែន​ឬអត់?

តារា​ ១០​ ដួង​ ​ប្រជែង​សម្រស់​បង្អួត​រាង​ក្នុង​ឈុត​ប៊ិគីនី​ពុះ​កញ្ជ្រោល​បណ្ដាញ​សង្គម​

Share.