នាវេលាម៉ោង8 យប់ថ្ងៃទី23 ខែឧសភា អតីតភិក្ខុ ឌួង ឆាយ ដែលទើបលាចាកសិក្ខាបទថ្មីៗ បានចេញមុខ Live លើផេករបស់ខ្លួនប្រមាណជាជាង30 នាទី ដោយទទូចស្នើសុំឲ្យអតីតភរិយា និងឪពុកចូលមកជួបមុខគ្នាដើម្បីចរចាបញ្ចប់ជម្លោះនិងវិបត្តិផ្ទៃក្នុងគ្រួសារ។

សូមចុចត្រង់នេះ៖ ដេត ម៉ាលីណា អាណិតឪពុក ឌួង ឆាយ ត្រូវគេលាបពណ៌ និង រៀបចំប្ដឹងករណីបែកធ្លាយសំឡេង!
លោក ឌួង ឆាយ បានសុំទោសម្ដងហើយ ម្ដងទៀតមិនដាច់ពីមាត់ ហើយពោលថាខ្លួនព្រមទទួលយកនូវកំហុសឆ្គងទាំងអស់ ថែមទាំងទទូចសុំកុំឲ្យអ្នកគាំទ្រនិងមហាជននាំគ្នាទៅជេរប្រមាថ អតីតភរិយា និងឪពុករបស់លោកទៀត ព្រោះទោះជាយ៉ាងណាពេលបានឮហើយនោះ វាធ្វើឲ្យខ្លួនលោកក៏មានចិត្តឈឺចាប់ខ្លាំងដូចគ្នាដែរ។ លោកក៏បានស្នើសុំដល់អតីតភរិយា និង លោកឪពុកប្រសិនជាបានមើលឃើញវីដេអូរបស់លោក សូមឱ្យអ្នកទាំងពីរមកជួបតទល់គ្នា បានជជែកគ្នា និង ចរចាបញ្ចប់ទំនាស់គ្រួសារដ៏រ៉ាំរ៉ៃដើម្បីបានវិលទៅរកឃើញសេចក្ដីសុខឡើងវិញ។

ក្នុងវីដេអូនោះលោកក៏បានរំលឹករឿងដែលអតីតភរិយា អ្នកនាង ដេត ម៉ាលីណា មិនព្រមឲ្យលោកបានជួបជុំជាមួយកូនៗទាំង3របស់លោក ជាពិសេសកូនស្រីពៅលោកយំ រាល់យប់ព្រោះតែនឹកដល់លោកជាឪពុក។ លោកក៏បានបន្ថែមដែរថា ហេតុផលដែលអតីតភរិយាមិនឲ្យលោកជួបកូនដោយអាងថាខ្លាចកូវីដ ឮដូច្នោះលោកក៏បានទៅពិនិត្យដើម្បីបញ្ជាក់មានលិខិតត្រឹមត្រូវតែអ្នកនាង ដេត ម៉ាលីណានៅតែមិនអនុញ្ញាតឲ្យលោកបានជួបជុំកូនដដែល។

លោក ឌួង ឆាយ បានស្នើឲ្យអតីតភរិយា អនុវត្តតាមសាលដីកា តុលាការ ដោយឲ្យលោកជាឪពុកមានសិទ្ធិមើលនិងជួបមុខកូនផង ព្រោះលោកសុខចិត្តចាញ់ ហើយបានប្រគល់សិទ្ធិបីបាច់កូនឲ្យទៅអ្នកនាង ដេត ម៉ាលីណាជាអ្នកគ្របគ្រងកូនៗទៅហើយ។
ក្រៅពីនិយាយរឿងអតីតភរិយាលោក ឌួង ឆាយ ក៏បានរំលឹកដល់លោកឪពុកដែរថាកន្លងមកឪពុករបស់លោកជាឪពុកល្អម្នាក់ មានគុណធម៌ ស្រលាញ់ គ្រួសារ និង មិនចេះផឹកស្រាអ្វីទាំងអស់ តែគាត់បានប្រែប្រួលអស់ ក្រោយពីបានស្គាល់មនុស្សស្រីម្នាក់ឈ្មោះ ប្រាក់ ស៊ីណា នោះមក។
នៅក្នុងវីដេអូ Live ដដែលនោះលោកបានស្នើឲ្យឪពុកលោកវិលមកផ្ទះជួបជុំក្រុមគ្រួសារឡើងវិញ សូមឲ្យលោកឪពុករបស់លោក អាណិតដល់ម្ដាយ ដល់ប្អូនៗ និងចៅៗផងដែរ។
នៅក្នុងវីដេអូ Live ដ៏ខ្លីមួយដែលលោក ឌួង ឆាយបាន Live ក៏មានអ្នកចូលមកខមមិន លើកទឹកចិត្តចំពោះលោកឱ្យមានការតស៊ូព្យាយាមប្រឹងប្រែងឡើងវិញក្រោយពីបានសាងផ្នួស តែក៏មានអ្នកមួយចំនួនតូចបានចូលមកខមមិនរបៀបឡកឡឺយនិងឌឺដងនៅក្នុងវីដេអូ Live របស់លោកផងដែរ៕
