នា​វេលា​ម៉ោង​8 ​យប់​ថ្ងៃ​ទី​23 ​ខែ​ឧសភា​ ​អតីត​ភិក្ខុ​ ​ឌួង ឆាយ ​ដែល​ទើប​លាចាក​សិក្ខាបទ​ថ្មីៗ​ ​​បាន​ចេញ​មុខ​ Live ​លើ​ផេក​របស់​ខ្លួន​ប្រមាណ​ជា​ជាង​30​ ​នាទី​ ​ដោយ​ទទូច​ស្នើ​សុំ​ឲ្យ​អតីត​ភរិយា​ និង​ឪពុក​ចូល​មក​ជួប​មុខ​គ្នា​ដើម្បី​ចរចា​បញ្ចប់​ជម្លោះ​និង​វិបត្តិ​​ផ្ទៃ​ក្នុង​គ្រួសារ​។​

សូមចុចត្រង់នេះ៖ ដេត ម៉ាលីណា​​ ​​អាណិត​​ឪពុក​ ​ឌួង ឆាយ​ ​​ត្រូវ​គេ​លាប​ពណ៌​​​ ​និង​ ​រៀប​ចំ​ប្ដឹង​​ករណី​​បែក​ធ្លាយ​សំឡេង​!

​លោក​ ​ឌួង​ ​ឆាយ ​បាន​សុំទោស​ម្ដង​ហើយ​ ​ម្ដង​ទៀត​មិន​ដាច់​ពី​មាត់​ ​ហើយ​ពោល​ថា​ខ្លួន​ព្រម​​ទទួល​យក​នូវ​កំហុស​ឆ្គង​ទាំងអស់​ ​ថែម​ទាំង​ទទូច​សុំ​​កុំ​ឲ្យ​អ្នក​គាំទ្រ​និង​មហាជន​នាំ​គ្នា​ទៅ​ជេរ​ប្រមាថ​​ ​អតីត​ភរិយា​ និង​ឪពុក​របស់​លោក​ទៀត​ ​ព្រោះ​ទោះ​ជា​យ៉ាង​ណា​ពេល​បាន​ឮ​ហើយ​នោះ​ វា​ធ្វើ​ឲ្យ​ខ្លួន​លោក​ក៏​មាន​ចិត្ត​ឈឺចាប់​ខ្លាំង​ដូច​​គ្នា​ដែរ​។ លោក​ក៏​បាន​ស្នើ​សុំ​ដល់​អតីត​ភរិយា​ និង​ លោក​ឪពុក​ប្រសិន​ជា​បាន​មើល​ឃើញ​វីដេអូ​របស់​លោក​ សូម​ឱ្យ​អ្នក​ទាំង​ពីរ​មក​ជួប​តទល់​គ្នា​ បាន​ជជែក​គ្នា​ ​​និង ​ចរចា​បញ្ចប់​ទំនាស់​គ្រួសារ​ដ៏​រ៉ាំរ៉ៃ​ដើម្បី​​បាន​វិល​ទៅ​​រក​ឃើញ​សេចក្ដី​សុខ​ឡើង​វិញ​។​

​ក្នុង​វីដេអូ​នោះ​លោក​ក៏​បាន​រំលឹក​រឿង​ដែល​អតីត​ភរិយា​ ​អ្នកនាង​ ​ដេត ម៉ាលីណា​ មិន​ព្រម​ឲ្យ​លោក​បាន​ជួបជុំ​ជាមួយ​កូនៗ​ទាំង​3​របស់​លោក​ ​ជា​ពិសេស​កូន​ស្រីពៅ​លោក​យំ​ ​រាល់​យប់​ព្រោះ​តែ​នឹក​ដល់​លោក​ជា​ឪពុក​។​ លោក​ក៏​បាន​បន្ថែម​ដែរ​ថា ​ហេតុផល​ដែល​អតីត​ភរិយា​មិន​ឲ្យ​លោក​ជួប​កូន​ដោយ​អាង​ថា​ខ្លាច​កូវីដ​ ឮ​ដូច្នោះ​លោក​ក៏​បាន​ទៅ​ពិនិត្យ​ដើម្បី​បញ្ជាក់​មាន​លិខិត​ត្រឹមត្រូវ​តែ​អ្នកនាង​ ​ដេត ម៉ាលីណា​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​លោក​បាន​ជួបជុំ​កូន​ដដែល​។​

​លោក​ ​ឌួង ឆាយ ​បាន​ស្នើ​ឲ្យ​អតីត​ភរិយា​​ អនុវត្ត​តាម​សាលដីកា​ ​តុលាការ​ ដោយ​ឲ្យ​លោក​ជា​ឪពុក​មាន​សិទ្ធិ​មើល​និង​ជួប​មុខ​កូន​ផង​ ​ព្រោះ​លោក​សុខ​ចិត្ត​ចាញ់​ ​ហើយ​បាន​ប្រគល់​សិទ្ធិ​បី​បាច់​កូន​ឲ្យ​ទៅ​អ្នកនាង​ ​ដេត ម៉ាលីណា​ជា​អ្នក​គ្របគ្រង​កូនៗ​ទៅ​ហើយ​។​

​​ក្រៅ​ពី​និយាយ​រឿង​អតីត​ភរិយា​លោក​ ​ឌួង ឆាយ ​ក៏​បាន​រំលឹក​ដល់​លោក​ឪពុក​​ដែរ​ថា​កន្លង​មក​ឪពុក​របស់​លោក​ជា​ឪពុក​ល្អ​ម្នាក់​ ​មាន​គុណធម៌​​ ស្រលាញ់​ ​គ្រួសារ​ ​និង​ ​មិន​ចេះ​ផឹក​ស្រា​អ្វី​ទាំងអស់​ ​តែ​គាត់​បាន​ប្រែប្រួល​អស់​ ​ក្រោយ​ពី​បាន​ស្គាល់​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ​ ​ប្រាក់​ ​ស៊ីណា​ ​នោះ​មក​។​

​នៅ​ក្នុង​វីដេអូ ​Live​ ​​ដដែល​នោះ​លោក​បាន​ស្នើ​ឲ្យ​ឪពុក​លោក​វិល​មក​ផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ​ សូម​ឲ្យ​លោក​ឪពុក​របស់​លោក​ អាណិត​ដល់​ម្ដាយ​ ​ដល់​ប្អូនៗ​ ​និង​ចៅៗ​ផង​ដែរ​។​

​នៅ​ក្នុង​វីដេអូ​ Live ដ៏​ខ្លី​មួយ​ដែល​លោក​ ឌួង ឆាយ​បាន​ Live ​ក៏​មាន​អ្នក​ចូល​មក​ខមមិន​ លើក​ទឹក​ចិត្ត​ចំពោះ​លោក​ឱ្យ​មានការ​តស៊ូ​ព្យាយាម​ប្រឹងប្រែង​ឡើង​វិញ​ក្រោយ​ពី​បាន​សាង​ផ្នួស​ ​តែ​ក៏​មាន​អ្នក​មួយ​ចំនួនតូច​បាន​ចូល​មក​ខមមិន​របៀប​ឡកឡឺយ​និង​ឌឺដង​នៅ​ក្នុង​វីដេអូ​ Live របស់​លោក​ផង​ដែរ​៕

Telegram-Troryorng
Share.