វៀតណាម (ក្រហម) លីបង់ (ស)

ក្រុម​បាល់ទាត់​ក្នុង​សាល​របស់​អាស៊ាន​មួយ​ក្រុម​ទៀត គឺ​វៀតណាម បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​លីបង់ ក្នុង​វគ្គ​ជម្រុះ​​ជើង​ទី១ ពានរង្វាន់​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​អារ៉ាប់រួម។

ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ម៉ោង​១០យប់ ថ្ងៃ​អាទិត្យ ម្សិលមិញ​ លើ​​ទីលាន Khorfakkan Futsal Club Hall ក្នុង​ទីក្រុង Khor Fakkan មិន​បើក​ឱ្យ​ទស្សនិកជន​ចូល​ទស្សនា​នោះ​ទេ ខណៈ​លទ្ធផល​បញ្ចប់​ទៅ​វៀតណាម ស្មើ​គ្នា​ជាមួយ​លីបង់ ០ទល់០។ ប្រកួត​នេះ​​រៀបចំ​ឡើង​នៅ​ទឹកដី​កណ្ដាល​​ដោយ​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC)។

អត្ថបទពាក់ព័ន្ធ៖សមាជិក​ហ្វូតសាល​វៀតណាម ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ រួចរាល់​ មុន​​ជម្រុះ World Cup

សូម​បញ្ជាក់​ថា​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីប​អាស៊ី​​នេះ​មាន​តែ​២គូ​ប៉ុណ្ណោះ ដោយ​ក្រុម​អ៊ីរ៉ាក់ ជួប​ថៃ និង​វៀតណាម ជួប​លីបង់ ហើយ​ត្រូវ​ប្រកួត​គ្នា​២ជើង​ រក​អ្នក​ឈ្នះ​​ឡើង​ទៅ​លេង​ពាន FIFA Futsal World Cup 2021 ជាមួយ​ជប៉ុន អ៊ីរ៉ង់ និង​អ៊ូបេគីស្ថាន តំណាង​ឱ្យ​ទ្វីប​អាស៊ី​ដែល​មាន​៥កៅអី។

https://www.youtube.com/watch?v=076du1HnYEI

កាល​វិភាគ​ប្រកួត​មាន៖
*ជើង​ទី១ ថ្ងៃទី ២០ ឧសភា ២០២១ – អ៊ីរ៉ាក់ ២-៧ ថៃ
*ជើង​ទី២ ថ្ងៃ​ទី​២៥ ឧសភា ២០២១ – ថៃ Vs អ៊ីរ៉ាក់

*ជើង​ទី១ ថ្ងៃ​ទី​២៣ ឧសភា ២០២១ -វៀតណាម 0-0 លីបង់
*ជើង​ទី២ ថ្ងៃ​ទី២៥ ឧសភា ២០២១ -លីបង់ Vs វៀតណាម

អត្ថបទពាក់ព័ន្ធ៖វីដេអូ ថៃ ស៊ុត​អ៊ីរ៉ាក់ ៧គ្រាប់ ក្នុង​ជើង​ទី១​វគ្គ​ជម្រុះ Futsal World Cup

ប្រកួតពានរង្វាន់​ជើង​ឯក​ពិភពលោក 2021 FIFA Futsal World Cup ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ប្រទេស​លីទុយអានី ចាប់​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា ដល់​៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​មាន​ក្រុម​២៤ មក​ពី​តាម​ទ្វីប​នីមួយៗ៕

Telegram-Troryorng
Share.