ភ្នំពេញ៖ រថយន្តពីរគ្រឿងប្រលះគ្នាពេញទំហឹងនៅផ្លូវបំបែកជាបួន បណ្ដាលអោយរងការខូចខាតរថយន្តទាំងសងខាងកាលពីវេលាម៉ោង១១:៤០នាទីយប់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវលេខ៥១ កែង ២១៤ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មាន ពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់ជាជនជាតិបរទេស បើក បររថយន្តម៉ាក ALPHARD ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7277 ធ្វើដំណើរទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវ ២១៤ ចំណែករថយន្តសេរីទំនើបម៉ាក BMW.40i ពណ៍ប្រផះ ពាក់ស្លាកលេខភ្នំពេញ 2-AR 6222 ធ្វើដំណើទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវ៥១ លុះមកដល់ផ្លូវបំបែកជាបួនក៏ត្រូវរថយន្ដម៉ាក ALPHARD បុកពេញទំហឹង បណ្ដាលអោយរថយន្ដ BMW រងការខូចខាតផ្នែកខាងស្ដាំ ផ្ទុះពោងសុវត្ថិភាព។ ចំណែកឯរថយន្ដ ALPHARD វិញរងការខូចខាតខ្ទិច ផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលអោយមានអ្នកណារងរបួសនោះទេ៕

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ធាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ទុកឱ្យភាគីទាំងសងខាងធ្វើការចរចាគ្នា តែការចរចាមិនត្រូវគ្នា ទើបសមត្ថកិចមូលដ្ឋានរាយការណ៍បន្ដទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍អោយចុះមកវាស់វែងដើម្បីយករថយន្ដទាំងពីរទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ៕

Share.