ទំព័រ​ហ្វេ​ស​ប៊ុ​ក ช้างศึก របស់សហព័ន្ធបាល់ទាត់ប្រទេសថៃ បានកំណត់កីឡាករ៣រូបរបស់ U23កម្ពុជា មានដូចជា៖ លឹម ពិសុទ្ធ, សៀង ចន្ធា និង តាំង ប៊ុនឆៃ គឺជាកីឡាករគ្រោះថ្នាក់មិនអាចមើលស្រាលបាន ក្រោមការដឹកនាំលោក Keisuke Honda

U23 កម្ពុជា ឆ្លងកាត់២ប្រកួតក្នុងពូល B ដោយឈ្នះឡាវ ៤-១ និងចាញ់១ សិង្ហបុរី ១-០ មាន៣ពិន្ទុ ខណ:U23 ថៃ ឆ្លងកាត់២ប្រកួត ចាញ់ម៉ាឡេសុី ១-២ និងឈ្នះសិង្ហបុរី ៥-០ មាន៣ពិន្ទុដូចគ្នា ដូច្នេះការប្រកួតយប់នេះអាចជាជំនួបកំណត់ជោគវាសនាក្រុមទាំង២ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

ក្រុមជម្រើសជាតិ U23កម្ពុជា នឹងជួបថៃនៅយប់ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន Thiên Trường នៃខេត្ត Nam Dinh ប្រទេសវៀតណាម៕

Share.