សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀមចេញ​ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដែល​នៅ​សេសសល់​ក្នុង​ជុំទី២ នា​​ខែ​មិថុនា ខាង​មុខ នៅ​ប្រទេស​បារ៉ែន។

ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​២៤​រូប​ដែល​លោក Ryu Hirose គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន ជ្រើសរើស​នោះ​មាន​​កីឡាករ​មក​ពី​ក្លិប​វិសាខា ៦នាក់ ក្លិប​បឹងកេត ៥នាក់ ណាហ្គាវើល ៣នាក់ ព្រះខ័នរាជស្វាយរៀង ៣នាក់ ភ្នំពេញក្រោន ២នាក់ និង​ព្រៃវែង ៤នាក់។

អត្ថបទពាក់ព័ន្ធ៖គ្រូ​ថ្មី​កម្ពុជា រើស​កីឡាករ​ទៅ​ជម្រុះ World Cup ផ្អែក​លើ​ហេតុផល​២យ៉ាង​​នេះ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង​​ពូល C ជុំទី២ ខណៈ​ប្រកួត​ដែល​នៅ​សល់​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា៕

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ Messi ភ្នំពេញក្រោន និង​ ភា សុភ័ត្រា ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ

Telegram-Troryorng
Share.