ក្លិបចំណូលថ្មីនៃលីគទី២កម្ពុជា Next Step FC កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុ ក្នុងការបន្តដំណើរប្រកួតប្រជែងនៅពានរង្វាន់ Cambodian League Cup 2022 សប្តាហ៍ទី៣ ទល់នឹងខេត្តព្រៃវែង នៅកីឡដ្ឋានខេត្តព្រៃវែង វេលាម៉ោង ៣:៤៥នាទីរសៀលនេះ។

ក្លិប Next Step FC បានបញ្ជាក់លើទំព័រផ្លូវការរបស់ខ្លួនថា ពួកគេនឹងត្រូវហាមឃាត់មិនឲលេងរយៈពេល ២ឆ្នាំ និងរងទារុណកម្មកាន់តែខ្លាំង ប្រសិនបើពួកគេដកខ្លួនពីការប្រកួត។ ហើយពួកគេក៏បានសុំជំនួយពី CPL និង FFC ផងដែរ តែស្ថានភាពក្លិបមិនទាន់ល្អប្រសើរនៅឡើយទេ។

ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ កំពុងស្ថានភាពពិបាកយ៉ាងខ្លាំង ហើយបានប្រកាសសំុជំនួយពីអ្នកទាំងអស់គ្នា ដោយសាតែពួកគេត្រូវការថវិកាសរុប 1023$ ដើម្បីធ្វើដំណើរទៅខេត្តព្រៃវែងសម្រាប់ប្រកួតចុងក្រោយ។

ការបរិច្ចាគរបស់អ្នកទាំងអស់គ្នាពិតជាបានជួយក្រុមរបស់យើងពិតមែន។ ជាការតបស្នង អ្នកទាំងអស់គ្នា អាចចុច link ដើម្បីបានចុះឈ្មោះជាសមាជិកក្រុមហើយយើងមាន ការបង្ហាញអ្វីដែលផ្លែកទៅអ្នកទាំងអស់គ្នា។អ្នកទាំងអស់គ្នាអាចបរិច្ចាគតាមរយៈ QR code ខាងក្រោម។

ABA CODE៖ 003215042 (ឈ្មោះ Pomroy Darren Sam)

ជាការតបស្នងសូមអ្នកទាំងអស់គ្នាភ្ជាប់ជាមួយលេខទូរសព្ទសម្រាប់ចុះឈ្មោះ membership card ដើម្បីមានឳកាសចូលរួមកម្មវិធីប្រកួតផ្សេងៗរបស់ Next step FC។ សូមអរគុណ៕

Share.