បន្ទាប់ពីប្រកួតជម្រុះអស់រយ:ពេល៣សប្តាហ៍កន្លងមកនេះ គេបានរកឃើញក្រុមចំនួន៧ ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ មានដូចជា៖ គិរីវង់សុខសែនជ័យ, ណាហ្គាវើលដ៍, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, បឹងកេត និង វិសាខា។

ខាងក្រោមនេះគឺជាតារាងពូល A និង B ក្រោយបញ្ចប់វគ្គជម្រុះក្នុងពូល៖
ពូល A
៖ ណាហ្គាវើលដ៍ មាន៧ពិន្ទុ, គីរីវង់សុខសែនជ័យ មាន៦ពិន្ទុ, អាយអេសអាយ ដង្កោរសែនជ័យ មាន២ពិន្ទុ, កោះកុង មាន១ពិន្ទុ
ពូល B៖ ព្រះខ័នរាជស្វាយរៀង មាន៧ពិន្ទុ, កងយោធពលខេមរភូមិន្ទ មាន៧ពិន្ទុ, អគ្គិសនីកម្ពុជា មាន៣ពិន្ទុ, សៀមរាប មិនមានពិន្ទុឡើយ។

ខាងក្រោមនេះគឺជាតារាងពិន្ទុពូល C និង D នៅសល់១ប្រកួត៖
ពូល C
៖ បឹងកេត មាន៦ពិន្ទុ, ភ្នំពេញក្រោន មាន៦ពិន្ទុ, នគរបាលជាតិ មិនមានពិន្ទុ, សាលាកីឡាបាល់ទាត់ជាតិបាទី មិនមានពិន្ទុ
ពូល D៖ វិសាខា មាន៦ពិន្ទុ , អង្គរថាយហ្គឺរ មាន៣ពិន្ទុ, ព្រៃវែង មាន៣ពិន្ទុ, ណិចស្តិបអេហ្វស៊ី មិនមានពិន្ទុ។

ខណ:ល្ងាចថ្ងៃអាទិត្យ ទី១៥ មានការប្រកួតចំនួន៣គូ និងថ្ងៃចន្ទ ទី១៦ ខែឧសភា មានចំនួន១គូ ដើម្បីបញ្ចប់វគ្គជម្រុះក្នុងពូលទាំង៤។

Share.