Anne Jakrajutatip បង្ហាញ​ឯកសារ​អង្គភាព ​គណៈកម្មការ​ប្រកួត​ Miss Universe ផ្ញើ​លិខិត​​លក់​ភាគ​ហ៊ុន​ Miss Universe ឱ្យ​ខ្លួន​ពិត​មែន​ ថែម​ទាំង​បន្ត​ទៀត​ថា​ខ្លួន​នឹង​​ទិញ​ហ៊ុន​ហើយ​ចាយ​ជា​ប្រាក់​សុទ្ធ​ទៀត​ ប្រសិន​បើ​ Fanclub ចូលចិត្ត​ការ​ប្រកួត​នារី​ស្អាត​គាំទ្រ​ ព្រម​ទាំង​ប្រាប់​ហេតុផល​ដែល​ប្រទេស​ថៃ​នឹង​មិនបាន​មកុដ​ចំនួន​៥​ឆ្នាំ​ទៀត​រាប់​ពីឆ្នាំ​នេះ​ទៅ​។​

សូមចុចអាន៖ ល្បី​ចាប់​មិន​ឈ្នះ​!​ ប្រកួត​មួយ​រយៈ​ Amanda មាន​ចំនួន​អ្នក​តាម​ IG ​ដល់​ជាង​មួយ​លាន

នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​​ ម្សិលមិញ​នេះ​​​ បណ្ដាញ​សារព័ត៌មាន​ធំៗ​នៅ​ប្រទេស​ថៃ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ថា​ សេដ្ឋីនី​ភេទ​ទី​៣​ Anne Jakrajutatip ប្រធាន​គ្របគ្រង​ក្រុមហ៊ុន​ JKN Global Media Public Company Limited បាន​ធ្វើ​ការ​ Live ផ្ទាល់​តាម​បណ្ដាញ​សង្គម​បង្ហាញ​ភស្តុតាង​បញ្ជាក់​អះអាង​ថា​គណៈកម្មការ​ MU ពិត​ជា​ធ្លាប់​បាន​ទាក់ទង​មក​កាន់​ខ្លួន​ពិត​ប្រាកដ​មែន​ ពាក់ព័ន្ធ​នឹង​សំណើ​លក់​ភាគ​ហ៊ុន​ឱ្យ​ខ្លួន​។ Anne បាន​បង្ហើប​នៅ​ក្នុង​វីដេអូ​ Live នោះ​ថា​ខ្លួន​ត្រូវ​បាន​ភាគី MU សាក​សួរ​តាំង​ពី​ឆ្នាំ​ ២០១៨​ ព្រោះ​ស្គាល់​គ្នា​ជាង​១០​ហើយ​ តែ​ដោយ​កាល​ណោះ​ខ្លួន​មិន​សូវ​ចាប់​អារម្មណ៍​ការ​ប្រកួត​មួយ​នេះ​តែ​មក​ដល់​ Miss Universe Thailand ចុង​ក្រោយ​ បូក​រួម​ជាមួយ​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ប្រកួត​ផង​។

សេដ្ឋីនី​រូប​នេះ​បាន​បង្ហើប​ទៀត​ថា​ ការ​ឈ្នះ​មកុដ​បវរកញ្ញា​ ម៉ិចស៊ិក​លើក​នេះ​មាន​ការ​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ផ្នែក​ធុរកិច្ច​ព្រោះ​ម្ចាស់​កម្មសិទ្ធិ​ MU ឆ្នាំនេះ​បាន​បណ្ដាក់ទុន​រាប់ពាន់​លាន​ ហើយ​នៅ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្សាយ​ផ្ទាល់​កម្មវិធី​ប្រកួត​នៅ​ទៅ​កាន់​ប្រទេស​នៅ​ទ្វីប​អាមេរិកឡាទីន​ទាំងអស់​ទៀត ដូច្នេះ​បវរកញ្ញា​ថៃ​នឹង​មិន​មាន​ឱកាស​បាន​ទទួល​តំណែង​ជា​បវរកញ្ញា​ចក្រវាឡ​ទេ​នៅ​៥​ឆ្នាំ​ទៅ​មុខ​ទៀត​។​

យ៉ាង​ណា​ក្ដី​ Anne Jakrajutatip បាន​បញ្ជាក់​ថា​បើ​ខ្លួន​ទិញ​យក​កម្មសិទ្ធិ​បញ្ញា​ ប្រាកដ​ជា​មាន​សិទ្ធិ​លើ​ភាគហ៊ុន​មិន​តិច​ជាង​៥១​%​ ព្រោះ​ជា​ធម្មតា​ Miss Universe ស្នើ​លក់​ភាគ​ហ៊ុន​ត្រឹម​តែ​២០​% ប៉ុណ្ណោះ​ ម្យ៉ាង​ទៀត​បើ​ខ្លួន​ទិញ​ភាគ​ហ៊ុន​មាន​ន័យ​ថា​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​កំណត់​ទិស​ដៅ​របស់​អង្គភាព​ប្រកួត​បាន​ ព្រោះ​ខ្លួន​ចង់​ឃើញ​ការ​អភិវឌ្ឍ​និង​ចង់​ឃើញ​យុត្តិធម៌​ ព្រោះ​បើ​ការ​ប្រកួត​មើល​ឃើញ​តែ​ប្រយោជន៍​រឿង​លុយ​ សាមី​ខ្លួន​មិន​យល់​ស្រប​ជា​ដាច់​ខាត​។

ជា​ចុង​ក្រោយ​សេដ្ឋីនី​រូប​នេះ​បាន​សាកសួរ​ទៅ​កាន់​ហ្វេន​ៗ​ដែល​ជា​អ្នក​ពេញ​និយម​ទស្សនា​ការ​ប្រកួត​នេះ​ថា​​តើ​គាំទ្រ​ឱ្យ​ខ្លួន​ទិញ​ភាគ​ហ៊ុន​ដែរ​ទេ​ បើ​គាំទ្រ​ខ្លួន​នឹង​ទិញ​ភាគហ៊ុន​ដោយ​លុយ​សុទ្ធ​តែ​ម្ដង​​។

សូម​រំលឹក​ឡើង​វិញ​ថា​បវរកញ្ញា​ចក្រវាឡ​របស់​ប្រទេស​ថៃ​ឆ្នាំ​២០២០​កញ្ញា​ Amanda Obdam ​បាន​ត្រឹម​ចូល​ក្នុង​វគ្គ​ជំរុះ​ Top10 ​ប៉ុណ្ណោះ​៕

Telegram-Troryorng
Share.