លទ្ធផលនៃការប្រកួតស៊ីហ្គេមលើកទី៣១ ប្រភេទកីឡាប៉ូល និងប៉េតង់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត វិញ្ញាសា​ ២នាក់ទល់២នាក់បុរស ឃើញថា៖ កីឡាករ​ យឹម សុភ័ណ្ឌ និងកីឡាករ ថោង ឈឿន​ បានយកឈ្នះឡាវ ក្នុងលទ្ធផល ១៣-៤ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមមេដាយមាស។ ខណ:ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្ដើមមេដាយមាស) នឹងធ្វើឡើងនៅវេលាម៉ោង ៤:០០ រសៀលផងដែរ។

ចំណែកកីឡាការិនី​ នុប ឆលីកា និងកីឡាការិនី ហៀង វិជ្ជនី ទទួលបានមេដាយសំរឹទ្ធ លើកីឡាប៊ូល និងប៉េតង់ វិញ្ញាសា ២នាក់ទល់២នាក់នារី ក្រោយចាញ់ម្ចាស់ផ្ទះវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

រូបភាព៖ Cambodia 2023

Share.