ការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ (សប្តាហ៍ទី៣) បានបញ្ចប់៧គូ កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ម្សិលមិញនេះ ដោយគ្រាប់បាល់ទាត់បញ្ចូលទីគ្នាទៅមក៤៥គ្រាប់។

ខណ:ក្រុមបាល់ទាត់ខេត្តព្រៃវែង គឺជាក្រុមដំបូងដែលមានកីឡាកររកបាន Hat-Trick(៣គ្រាប់) ៣នាក់ក្នុង១ប្រកួត ចំណែកឯខ្សែប្រយុទ្ធវ័យក្មេង វឿន វ៉ា រកបាន៦គ្រាប់, ចាន់ សារ៉ាពេជ្រ រកបាន៣គ្រាប់, ឌី ផារ៉ាន់ រកបាន៣គ្រាប់, SEON POWER រកបាន២គ្រាប់, ភួង ឌីណា រកបាន២គ្រាប់ និង ស សាមុត រកបាន១គ្រាប់ ក្នុងជំនួបយកឈ្នះ Next Step FC ១៧-០

ខណ:ល្ងាចនេះការប្រកួតចុងក្រោយសម្រាប់វគ្គជម្រុះក្នុងពូល រវាងក្រុមភ្នំពេញក្រោន ជាមួយក្រុមបឹងកេត នឹងត្រូវធ្វើឡើងនាវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន៕

Share.