ហុងកុង – តារា​សម្ដែង​ និង​តារា​ចម្រៀង​ល្បី​ចិន​ហុង​កុង​ លោក​ លីវ តឺហួរ (Andy Law) បាន​បង្ហោះ​ឃ្លីប​វីដេអូ​ខ្លី​មួយ​នៅ​លើ​ Douyin (Tiktok) ដែល​ឃ្លីប​នោះ​មាន​រយៈ​វេលា​ខ្លី​ត្រឹម​តែ​៣៣​វិនាទី​ប៉ុណ្ណោះមាន​ចំនួន​រាប់​លាន​។

វីដេអូ​ដែល​កំពុង​តែ​ល្បីល្បាញ​ (Viral) នេះ​ត្រូវ​បាន​តារា​សម្ដែង​ តារា​ចម្រៀង​និង​ជា​ផលិតករ​ភាពយន្ត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Douyin ឬ TikTiok។ វីដេអូ​ដែល​លោក​បង្ហោះ​ហើយ​ដាក់​ឈ្មោះ​ឃ្លីប​នោះ​ថា​ «១ឧសភា​ នៅ​មា​នតទៀត​» ដោយ​ពាក្យ​នេះ​លោក​អាច​នឹង​សំដៅ​ដល់​ទិវាពលកម្ម​អន្តរជាតិ​ ជា​ថ្ងៃ​ឈប់​សំរាក​ដើម្បី​រំលឹក​ដល់​សារសំខាន់​នៃក្រុម​មនុស្ស​ដែល​មាន​អាជីព​ប្រើ​កម្លាំង​ទូទាំង​សកលលោក​។

នៅ​ក្នុង​ឃ្លីបវីដេអូ​នោះ​តារា​សម្ដែង​វ័យ​៦០​ឆ្នាំ​ បាន​ពាក់​ម៉ាស​អនាម័យ​និង​តុបតែង​ខ្លួន​បែប​សាមញ្ញា​ កំពុង​តែ​ប្រើប្រាស់​ឧបករណ៍​ជូត​សំអាត​ផ្ទះ​គ្រប់​កន្លុតកន្លៀត​យ៉ាង​ចំណាន​ មុន​នឹង​ងាក​មក​ញញឹម​ហើយ​លើក​ដៃ​ដាក់​កាមេរ៉ា​។

ក្រោយ​វីដេអូ​នេះ​បង្ហោះ​ចេញ​ទៅ​មាន​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​បង្ហាញ​ការ​ចាប់​អារម្មណ៍​និង​ភ្ញាក់​ផ្អើល​ចិត្ត​ ដែល​ឃើញ​លោក​បោស​សំអាត​និង​ជូត​ផ្ទះ​ដោយ​ខ្លួន​ឯង​ ព្រោះ​តាម​ឋានៈ​របស់​លោក​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ខ្លួន​ឯង​ក៏​បាន​។

មាន​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​បាន​និយាយ​ថា​ បើ​សិន​កំពូល​តារា​ល្បី​ដូច​ជា​គេ​ហើយ​នៅ​ធ្វើ​ការងារ​ផ្ទះ​ មនុស្ស​ទូទៅ​គ្មាន​រឿង​អី​ត្រូវ​ម៉ួម៉ៅក្ដៅ​ក្រហាយ​ទៀត​ទេ​។ ដោយ​ឡែក​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​​តារា​រូប​នេះ​ថា​ តារា​ល្បី​អាច​ប្រើប្រាស់​ដង​ជូត​ផ្ទះ​យ៉ាង​ចំណាន​ ដូច្នេះ​​បាន​សេចក្ដី​ថា​លោក​ធ្លាប់​ជូត​ផ្ទះ​ច្រើន​លើក​ច្រើន​សារ​ហើយ​ ខណៈ​ដែល​អ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​សរសើរ​ចំៗ​ថា​ «សូម្បី​តែ​ពេល​ជូត​ផ្ទះ​ គាត់​មើល​ទៅ​នៅ​តែ​សង្ហា​»

https://www.youtube.com/watch?v=FfRzeADD4k0

ប្រភព៖ 继续五一 – 抖音 (douyin.com)

Share.