ពេញមួយប្រវត្តិសាស្ត្របាល់ទាត់ មានកីឡាករបាល់ទាត់ឆ្នើមៗជាច្រើនដែលចូលចិត្តគ្រឿងស្រវឹង ហើយតែងតែផឹកជាប្រចាំដូចជា៖ Peter Crouch, David Luiz, Lukas Podolski, Yaya Touré, Wayne Rooney, Hugo Lloris ជាដើម។

ជាពិសេសកីឡាករដែលប្រកបអាជីពនៅក្នុងក្របខណ្ឌ Bundesliga លីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ ដោយសារនៅទីនោះគេតែងតែប្រារព្ធពីធីបុណ្យ​ស្រា​បៀរ­អុកថូប៊ើរហ្វេស​ (Oktoberfest) ហើយកីឡាករទាំងអស់ រួមទាំងគ្រូបង្វឹកនាំគ្នាផឹកស្រាយ៉ាងសប្បាយរីករាយ។

ជារឿយៗមិនថាក្រុមបាល់ទាត់ FC Bayern Munich ឬ Borussia Dortmund នៅពេលពួកគេក្លាយជាម្ចាស់ជើងឯក Bundesliga គឺគេនាំគ្នាជួបលៀងនៅក្នុងកីឡដ្ឋានតែម្តង ដោយខ្លះផឹក និងខ្លះទៀតយកស្រាចាក់លើគ្នាទៅវិញទៅមក។

សំណួរ​ដែល​ចោទ​សួរ​ញឹកញាប់! តើ​គ្រឿង​ស្រវឹង​ពិត​ជា​ប៉ះពាល់​ដល់​ការ​លេងរបស់​កីឡាករ​កម្រិត​ណា?

យោងតាមការចុះផ្សាយរបស់ Bleacher Report បានលើកឧទាហរណ៍ច្បាស់ៗថាអំឡុងការប្រកួត FIFA World Cup 2010 នៅអាហ្រ្វិក​ខាងត្បូង អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស គឺលោក Fabio Capello បានអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនផឹកស្រា ក្រោយលេង២ប្រកួតបើកឆាកមិនអាចស្វែងរកជ័យជម្នះ ដោយស្មើ សហរដ្ឋអាមេរិក ១-១ និងស្មើ អាល់ហ្សេរី ០-០ ដើម្បីរំងាប់អារម្មណ៍របស់ពួកគេ។

ជាលទ្ធផលនៅប្រកួតទី៣គឺក្រុមជម្រើសជាតិអង់គ្លេស អាចយកឈ្នះជាលើកដំបូងលើក្រុមស្លូវេនី ១-០ មានឈ្មោះទៅលេងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីស្ថិតនៅលេខរៀងទី២ ស្មើពិន្ទុគ្នាជាមួយសហរដ្ឋអាមេរិក។

ទោះបីជាកីឡាករផឹកគ្រឿងស្រវឹងពិតមែន ប៉ុន្តែការបង្ហាញសមត្ថភាពនៅលើទីលានរបស់ពួកគេហាក់មិនអន់ថយឡើយ មានតែកាន់ឡើងខ្លាំងជាងមុខ ទាំងនេះគឺសរបញ្ជាក់ឲ្យឃើញថាមិនមែនគ្រឿង​ស្រវឹង​ឡើយដែលធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ការ​លេង​របស់​កីឡាករ មានតែការហ្វឹកហាត់, គោរពវិន័យ, ស្តាប់គ្រូ បូករួមជាមួយទេពកោសល្យពីកំណើត និងផឹកគ្រឿងស្រវឹងដោយការទទួលខុសត្រូវទេ«មិនលើសកំរិតខ្លាំង» ទើបអាចអភិវឌ្ឍខ្លួនទៅជាកីឡាករល្អមួយរូបបាន៕

នេះជាមតិយោបល់ខ្ញុំទេ ចុះអ្នកវិញ?

ប្រិយមិត្តត្រយង ដែលចង់ចែករំលែកនូវបទពិសោធល្អៗ និងស្ថានភាពសង្គមនានា ព្រមទាំងរឿងរ៉ាវស្នេហាផ្សេងៗ ក៏អាចផ្ញើអត្ថបទមកចុះផ្សាយនៅសារព័ត៌មានត្រយងបាន ដោយទាក់ទងមកតាមរយៈលេខទូរសព្ទ ភ្ជាប់នឹងតេឡេក្រាមដូចខាងក្រោមនេះ៖

  • ០១២ ៧៨៧ ៦៦៣
  • ០១២ ៥៦៧ ៤៦៨
  • ០៩៩ ៥៨៨ ៨៨០
Share.