តារា​សម្ដែង​ ព្រីន​ បាន​ចេញ​មុខ​ Live បកស្រាយ​ទាំង​យប់​ដោយ​សារ​តែ​មាន​បុគ្គល​ fake account ​យក​រូប​លោក​យក​ទៅ​បោក​ប្រាស់​គេ​បាន​សម្រេច មិន​ត្រឹម​តែ​នៅ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នៅ​ប្រទេស​ថៃ​ទៀត​​ ដែល​សកម្មភាព​នេះ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​លោក​យ៉ាង​ខ្លាំង​។

នៅ​ក្នុងការ Live នោះ​ព្រីន​ បាន​និយាយ​ថា​កន្លង​មក​លោក​ធ្លាប់​បាន​ដឹង​ និង​ឮ​រឿង​ដែល​មាន​គេ​យក​រូប​លោក​ទៅ​ប្រើ​ ប៉ុន្តែ​លោក​មិន​ចាប់​អារម្មណ៍​ព្រោះ​យល់​ថា​ លោក​មាន​គេ​ស្គាល់​ច្រើន​ហេតុ​ដូច្នេះ​ហើយ​ប្រហែល​ជា​មិន​មាន​អ្នក​ណា​ចាញ់​បោក​នោះ​ឡើយ​។

ប៉ុន្តែ​ស្រាប់​តែ​លោក​ទទួល​បាន​ឆាត​ពី​ហ្វេន​នៅ​ប្រទេស​ថៃ​ រឿង​ដែល​មាន​គេ​ fake account យក​រូប​លោក​ទៅ​ប្រើ​បោក​ប្រាស់​គេ និង​ចុង​ក្រោយ​នេះ​គឺ​ដល់​ថ្នាក់​បោក​ប្រាស់​បោក​យក​ម៉ូតូ​របស់​គេ​ រហូត​ដល់​បងប្អូន​ជន​រងគ្រោះ​បាន​ផ្ញើ​សារ​មក​កាន់​លោកដោយ​ផ្ទាល់​។

ព្រីន​បាន​អំពាវនាវ សូម​ឱ្យ​សាធារណជន​ មេត្តា​ពិនិត្យ​ឱ្យ​ច្បាស់​ថា​មួយ​ណា​ជា​គណនី​ពិត​ ហើយ​មួយ​ណា​ជា​គណនី​ក្លែងក្លាយ​ ព្រោះ​លោក​មាន​ផេក​ផ្លូវ​ការ​ទាំង​នៅ​លើ​ facebook, ig ។ល។ មួយ​វិញ​ទៀត​បញ្ហា​​លុយ​កាក់​សូម​ឱ្យ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​និង​ត្រឹមត្រូវ​ព្រោះ​លោក​មិន​ដែល​ផ្ញើ​សារ​ ទៅ​សុំ​លុយ​ ខ្ចីលុយ​ ឬ​ត្រូវ​ការ​ប្រាក់​អ្វី​ទាំង​អស់​។

នេះ​មិនមែន​ជា​លើក​ទីមួយ​ឡើយ​ដែល​មាន​អ្នក​ចាញ់​បោក​ក្រុម fake account យក​រូប​ភាព​តារា​ទៅ​ប្រើប្រាស់​ ដោយ​បោក​សេចក្ដី​ទុកចិត្ត​តាម​រយៈ​ការ​បង្កើត​ទំនាក់ទំនង​ស្នេហា​ រហូត​ដល់​ជនរងគ្រោះ​មាន​ការ​ទុកចិត្ត​ទុក​ថ្លើម រួម​ទើប​ចាប់​ផ្ដើម​ប្រើល្បិច​គ្រប់​រូប​ភាព​ដើម្បី​បូម​លុយ​ជន​រងគ្រោះ​តាម​រូប​ភាព​ផ្សេង​ៗ។ ដូច្នេះ​សូម​ប្រជាជន​ទាំង​អស់​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ពិនិត្យ​ពិច័យ​ឱ្យ​​បាន​ម៉ត់ចត់​ មុន​នឹង​សម្រេចចិត្ត​ផ្ញើ​ប្រាក់​ ឬ​វេរ​ប្រាក់​ឱ្យ​នរណា​ម្នាក់៕

អត្ថបទទាក់ទងព្រីន៖

ទស្សនា​វីដេអូ Live ទាំងស្រុង​​ខាង​ក្រោម​នេះ​៖

Share.