តារា​ចម្រៀង​ល្បី​ដែល​ត្រូវ​មហាជន​ដាក់​រហស្សនាម​ឱ្យ​ថា​តារា​ពហុ​ជំនាញ​អ្នក​នាង​ ខាត់ សុឃីម បាន​ចេញ​មក​ចែក​រំលែក​វិធីសាស្ត្រ​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ ដោយ​អ្នក​នាង​បាន​​លើក​ឡើង​ថា​ឱ្យ​តែ​ធ្វើ​តាម​អ្នក​នាង​នោះ​នឹង​ស្រក​គីឡូ​មួយ​សប្ដាហ៍​អស់ ​៥​គីឡូ។

ម្ចាស់​បទ​ «ខ្ញុំ​លែង​ប្ដី​ហើយ​» បាន​ចែក​រំលែក​វិធីសាស្ត្រ​ដែល​ធ្វើ​ឱ្យ​ខ្លួន​ស្រកគីឡូ​នៅ​ផេក​របស់​អ្នក​នាង​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​។ អ្នក​នាង​គ្រាន់​តែ​លើក​ឡើង​យ៉ាង​ខ្លី​ថានៅ​លើ​ផេក​ថា​៖​ ឱ្យ​តែ​ប្រថុយ​នឹង​ការស៊ីផឹក​គឺ​១០០​%​ នឹង​ធាត់ ​ដូច្នេះ​អ្នក​នាង​ឈប់​ផឹក​ហើយ​។ អ្នក​នាង​បាន​បញ្ជាក់​បន្ថែម​ខ្លី​ថា​១​អាទិត្យ​ស្រក៥គីឡូ​។

«ខ្ញុំ​ធ្វើ​បាន​ ១​អាទិត្យ ស្រក​៥គីឡូ ជីវិត​បើ​ប្រថុយ​នឹង​ការ​ស៊ីផឹក​១០០% គឺធាត់​ (ខ្ញុំឈប់​ផឹក​ហើយ) ត្រូវតែ​ទាំ​សុខភាព​ដើម្បី​កូន​គេ​ ខិខិ​។»

សម្រាប់​អ្នក​ដែល​ចង់​បាន​រាង​ស្គម​ជាង​មុន​ អាច​យក​វិធីសាស្ត្រ​អ្នក​នាង​ ខាត់ សុឃីម​ ទៅ​អនុវត្ត​បាន​នោះ​គឺ​ឈប់​ពិសារ​គ្រឿ​ស្រវឹង​៕

Share.