ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ តាមទីសាធារណៈ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង១៩:៣០នាទី។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រង់ចំណុចមុខកន្លែងទិញលក់រថយន្តយីហោ R៩៩ ផ្លូវ៧០ ភូមិ២១ សង្កាត់ស្រះចក ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន​តែម្តង។

ជនសង្ស័យឈ្មោះ ចាន់ ថារស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Share.