ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម នៅខណ្ឌជ្រោយចង្វារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ​ លៀក​ ចាន់រាបសារ​ អធិការនគរបាលខណ្ឌជ្រោយចង្វារ​ បានធ្វេីការស្រាវជ្រាវបង្រ្កាប ឃាត់ខ្លួនបាន​ជនសង្ស័យចំនួន០២នាក់ រួមជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-6811, ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាក I Phone 8 Plus នឹងម៉ាក Oppo ខណៈកម្លាំងកំពុងចុះល្បាតដល់ត្រង់ចំណុចមុខអាហារដ្ឋានបាយមាន់ស្រែ ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ ទី១ ឈ្មោះ សាឡេះ រ៉ូសាលី ហៅ បឿក អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ សាលីម សាពីតុល ពសៀត ហៅ តុល អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ លឹម ខេងហួ ភេទស្រី អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះ08EB ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូត បាន​ត្រូវប្រគល់ឲ្យម្ចាស់ដើមវិញ៕

Share.