ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្រ្ត​​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ដែល​បាល់ទះ​​ក្នុង​សាល​របស់​ជម្រើស​ជាតិ​កម្ពុជា កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​ពី​កម្ពុជា យក​ឈ្នះ​ហ្វីលីពីន ក្នុង​ប្រកួត​បើក​ឆាក​​ពូល B ហើយ​ក្រុម​ហ្វីលីពីន បន្ត​ចាញ់​ថៃ ទៀត។

ពូល​ទាំង​២​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​នេះ​មាន៖
ពូល A៖ ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី
ពូល B៖ ហ្វីលីពីន, ថៃ, កម្ពុជា

លទ្ធផល​ពូល B មាន៖
-១៤ ឧសភា ២០២២ ហ្វីលីពីន ១-៣ កម្ពុជា (២១-២៥, ២៦-២៤, ២៨-៣០, ២៧-២៩)
-១៦ ឧសភា ២០២២ ថៃ ៣-០ ហ្វីលីពីន (២៥-២០,២៩-២៧, ២៥-២២)
-១៨ ឧសភា ២០២២ ម៉ោង​១១​ថ្ងៃ​ត្រង់ កម្ពុជា ប៉ះ ថៃ

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី​​២០ ខែឧសភា ឆ្នាំ២០២២៖
ប្រកួត​ទី១៖ម៉ោង​២រសៀល ក្រុម​លេខ១​ពូល A ប៉ះ លេខ២ ពូល B
ប្រកួត​ទី២៖ម៉ោង​៥ល្ងាច ក្រុម​លេខ​១​ពូល B ប៉ះ លេខ​២​ពូល A

តាម​គម្រោង​វគ្គ​ដណ្តើម​មេដាយ​មាស នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ខណៈ​វគ្គ​ដណ្តើម​មេដាយ​សំរឹទ្ធិ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២៕

Share.