ម៉ាឡេស៊ី (លឿង-ខ្មៅ) គុយវ៉ែត (ខៀវ)

ក្រុម​បាល់ទាត់​ម៉ាឡេស៊ី សមាជិក​ក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​អារ៉ាប់រួម ដើម្បី​​ហ្វឹកហាត់​​និង​ប្រកួត​កម្តៅសាច់ដុំ មុន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទី២ នៃ​​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី ដែល​នៅ​សេសសល់​ក្នុង​ពូល G។

ក្រុម​​ម៉ាឡេស៊ី បាន​ណាត់​ប្រទេស​២​ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ មុន​ប្រកួត​ផ្លូវការ​មក​ដល់ ដោយ​ក្នុង​នោះ​នៅ​យប់​ថ្ងៃ​អាទិត្យ ទី២៣ ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ​បាន​ប្រកួត​ចាញ់​គុយវ៉ែត ៤ទល់១ លើ​ទីលាន​កីឡដ្ឋាន The Sevens Stadium ក្នុង​ទីក្រុង​ឌុយបៃ ហើយ​ផែនការ​ប្រកួត​បន្ទាប់​ត្រូវ​​ជួប​ក្រុម​ជម្រើស​ជាតិ​បារ៉ែន (ស្ថិត​ក្នុង​ពូល​ជាមួយ​កម្ពុជា) នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ​២០២១ ក្នុង​ទីក្រុង Manama ប្រទេស​បារ៉ែន។

អត្ថបទពាក់ព័ន្ធ៖រឿង​កម្រ! បងប្អូន​បង្កើត​៣នាក់​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​ក្នុង​ពេល​តែ​មួយ

ចំណែក​ប្រកួត​ផ្លូវការ​ក្នុង​ពូល G នៃ​វគ្គ​ជម្រុះ​ 2022 FIFA World Cup ក្រុម​ម៉ាឡេស៊ី​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​អារ៉ាប់រួម នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា ហើយ​បន្ត​ជួប​វៀតណាម នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា និង​ចុង​ក្រោយ​ត្រូវ​​ប៉ះ​ថៃ នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា។

ខាង​ក្រោម​ជា​វីដេអូ​ហាយឡាយ​ក្នុង​ប្រកួត​មិត្តភាព​រវាង​គុយវ៉ែត ជាមួយ​ម៉ាឡេស៊ី ម្សិលមិញ៖

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,​អ៊ីរ៉ាក់,​អ៊ីរ៉ង់,​បារ៉ែន​​​និង​​ហុងកុង នឹង​​​ប្រកួត​នៅ​ប្រទេស​បារ៉ែន

Telegram-Troryorng
Share.