ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពតាមអនឡាញដែលឲ្យសិស្សដែលត្រៀមប្រឡង បាក់ឌុប នាពេលខាងមុខអាចសាលល្បងសមត្ថកិច្ចភាពខ្លួនឯងបាន។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំបានឲ្យដឹងថា “ប្រព័ន្ធពង្រឹងសមត្ថភាពសិស្សថ្នាក់ទី១២” បង្កើត ឡើង ដើម្បី សិស្ស អាច ពង្រឹង និង តេស្ដ សមត្ថភាព ដោយ ខ្លួន ឯង នៅ លើ ប្រព័ន្ធ អ៊ីនធឺណិត ដោយ អាច ប្រើប្រាស់ បាន ទាំង ទូរសព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័របន្ទះ ទៅ លើ មុខវិជ្ជា មួយ ចំនួន ដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។

ដើម្បី ប្រើប្រាស់ ប្រព័ន្ធ នេះ សូម ចូល ទៅ កាន់៖ https://exam.moeys.gov.kh-ព័ត៌មាន បន្ថែម ទំនាក់ទំនង តាម តេលេក្រាម លេខ៖០៦៦ ៩០១ ៨០០#LMS#BacII2020“៕

May be an image of text

Share.