កីឡាករ ហ៊ុន គឹមហៀង

កីឡាករប្រដាល់សកលកម្ពុជា ហ៊ុន គឹមហៀង ឡើងទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីផ្ដួលអ្នកប្រដាល់មីយ៉ាន់ម៉ា អោយសន្លប់ក្នុងទឹកទី១ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ខណ:កីឡាករប្រដាល់សកល សៅ រង្សី ក៏បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះកីឡាករម៉ាឡេស៊ី ដោយពិន្ទុ លើវិញ្ញាសាទម្ងន់ ៥៧គីឡូក្រាម។

ម្ចាស់មេដាយសំរឹទ្ធ ឆ្នាំ២០១៩ រូបនេះ គឺជាបេក្ខភាពទី៣ ដែលបានកក់កៅអីវគ្គមានមេដាយសំរឹទ្ធក្នុងដៃនេះ បន្ទាប់ពីកីឡាករ អុង ភារាក់ និងកីឡាការិនី វី ស្រីស្រស់ ដែលបានចាប់ឆ្នោតឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា៕

កីឡាករ សៅ រង្សី

រូបភាព៖ Cambodia 2023

Share.