តារា​ចម្រៀង​យុវវ័យ​ ណុប សម្បត្តិ​ពុទ្ធីរ័ត្ន​ ហៅ​នីកូ បាន​ប្រកាស​រៀបចំ​កម្មវិធី​ fan meeting 2022 dream journey ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២​ ខាង​មុខ​នេះ​​នៅ​ CKCC។

កម្មវិធី​ជួបជុំ​អ្នក​គាំទ្រ​ឆ្នាំ​២០២២​នេះ​ ហ្វេន​ៗ​នឹង​បាន​ទស្សនា​បទ​ចម្រៀង​ថ្មី​ «ព្រោះ​នាង​» ដែល​មិន​ទាន់​បាន​ចេញ​ផ្សាយ​នៅ​​ទីណា​នៅ​ឡើយ​នោះ​ទេ​។ កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ «NICO FAN MEETING 2022 DREAM JOURNEY យើង​មាន​ក្ដី​ស្រមៃ​ទើប​យើង​មិន​បោះ​បង់​» នឹង​ផ្ដល់​ជូន​កៅអី​ចូលទស្សនា​ដោយ​សេរី​គ្រាន់​តែ​​បំពេញ​លក្ខខ័ណ្ឌ​ចុះ​ឈ្មោះ​តាម​រយៈ​ link group fan របស់​នីកូ​។

ក្នុង​កម្មវិធី​នោះ​ដែរ​ក្រៅ​ពី​ទស្សនា​បទ​ចម្រៀង​ថ្មីខាង​លើ​មុន​បទ​នេះ​បង្ហោះ​ជា​ផ្លូវ​ការណ៍​ អ្នក​គាំទ្រ​ (ហ្វេនៗ) ក៏​នឹង​បាន​ស្ដាប់​បទ​ចាស់ៗ​ ជាមួយ​នឹង​តន្ត្រី​បែប​ថ្មី​ ក្ដី​ស្រមៃ​របស់​ Mr.Cookies និង​ការ​មិន​បោះបង់​ ការ​សម្ដែង​របស់​នីកូ​ និង FFER ការស៊ី​ញ៉េ​​ហត្ថលេខា​ឱ្យ​ដល់​អ្នក​គាំទ្រ​ និង​លេង​ហ្គេម​សប្បាយ​ៗ​ជាច្រើន​ទៀត​។

ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ទស្សនា​ដោយ​សេរី​អាច​ចុច​ Link ខាង​ក្រោម​នេះ​បាន​៖https://t.me/nicomrcookies_team

Share.