រដ្ឋបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃចន្ទនេះ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀត ដែលបានរកឃើញ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។

អ្នកឆ្លងកូវីដ១៩ទាំង២០នាក់នោះរួមមាន នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ របស់ខេត្តព្រៃវែងដូចជា៖

⁃ ស្រុកពាមរក៍ ចំនួន៨នាក់

⁃ ស្រុកបាភ្នំ ចំនួន១នាក់

⁃ ស្រុកព្រះស្តេច ចំនួន២នាក់

⁃ ស្រុកពារាំង ចំនួន២នាក់

⁃ ស្រុកស្វាយអន្ទរ ចំនួន២នាក់

⁃ ស្រុកកញ្ជៀច ចំនួន១នាក់

⁃ ស្រុកសុីធរកណ្តាល ចំនួន៣នាក់

⁃ និងក្រុងព្រៃវែង ចំនួន១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្នុងស្រុកដែលពួកគេកំពុងស្នាក់នៅ។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទាំង២០នាក់ថ្មីនេះ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

Share.