ជា ស្រីនា គឺជា​ Influencer ឬ​ជា​តារា​អនឡាញ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​ក្នុង​ស្រទាប់​យុវវ័យ​។ ស្រីនា បាន​ចាក​ចេញ​ពី​កម្ពុជា​​ដើម្បីទទួល​សញ្ញាប័ត្រ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នា​សហរដ្ឋ​អាមេរិក​។​ ​ខណៈ​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​ដ៏​ស៊ីវិល័យ​ស្រាប់​តែ​ ស្រីនា បាន​បង្ហោះ​សំនេរ​ខ្លី​មួយ​ភ្ជាប់​ដោយ​ពាក្យ​ថា​ «នឹក​» ដែល​ពាក្យ​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពិសេស​ ​អ្នក​Ship គិត​ថា​កញ្ញា នឹក​ដល់​ លោក ហេង វិសាល​។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ​ ស្រី​នា បាន​បង្ហោះ​រូប​ខ្លួន​មួយ​សន្លឹក​ ព្រម​ទាំង​ភ្ជាប់​នូវ​សំនេរ​ចាក់ដោត​អារម្មណ៍​ថា​៖ «មកដល់កន្លែងស្អាតៗ​ ចេះតែនឹកដល់អ្នក»។ ពាក្យ​ពេចន៍​ដ៏​សែន​សាមញ្ញា​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​របស់​ស្រី​តូច​ច្រឡឹង​រូប​នេះ​នាំ​គ្នា​កាត់​យល់​ថា​កញ្ញា​អាច​នឹង​សំដៅ​ដល់​លោក​ ហេង វិសាល​ ដែល​ជា​ដៃគូ​ដ៏​ល្អ​និង​ស៊ី​សង្វាក់​គ្នា​របស់​កញ្ញា​។

បើ​ត្រឹម​តែ​ស្រីនា​ ផុស​ Caption ខាងលើ​នោះ​ធ្វើ​ឱ្យ​ហ្វេន​សង្ស័យ​ទៅ​ហើយ ស្រាប់​តែ​៨​នាទី​ក្រោយ​ ហេង​ វិសាល​បាន​ចេញ​មក​ផុស​ Caption មួយ​ដែរ​ថា​ «តឹងទ្រូងណាស់យាយ» ដែល​សំនេរ​នេះ​ត្រូវ​បាន​អ្នក​ខ្លះ​យក​ទៅ​ប្រែ​ថា​ «នឹក​អូន​ឡើង​តឹង​ទ្រូង​»

ថ្វី​ត្បិត​តែ​សំនេរ​ខ្លី​ដែល​មហាជន​គិត​ថា​គឺជា​ការ​បង្ហាញ​អារម្មណ៍​នឹក​ដល់​គ្នា​នោះ​ក្ដី​​ប៉ុន្តែ​សាមី​ខ្លួន​ ហេង វិសាល​ ឬ​ស្រីនា មិន​បាន​ចេញ​មក​បកស្រាយ ឬក៏​ឆ្លើយ​តប​ចំពោះ​ការ​យល់​ឃើញ​របស់​មហាជន​នោះ​ឡើយ​។

ស្រីនា បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រជំនាញ​ វិទ្យាសាស្ត្រ​ពាណិជ្ជកម្ម​ ពីសកលវិទ្យាល័យ​ «American University of Phnom Penh» ដោយ​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​នេះ​នឹង​ទទួល​បាន​បរិញ្ញាបត្រ​ពី​សកល​វិទ្យាល័យ​ដៃ​គូ​គឺ​ The University of Arizona នៅ​សហរដ្ឋ​អាមេរិក​ដូច​គ្នា​៕

Share.