ខណៈ​ដែល​​កម្ពុជា​បាន​ខកខាន​​ការ​ប្រកួត​កម្មវិធី​ដ៏​ធំ​លំដាប់​ពិភពលោក​ដែល​ជា​ទី​ពេញ​និយម​ក្នុង​ស្រទាប់​មហាជន​ដោយ​សារ​តែ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ​នៅ​សហរដ្ឋ​អាមេរិក​ឯណោះ​វិញ​​ការ​ប្រកួត​កំពុង​តែ​ជិត​ឈាន​ដល់​ទី​បញ្ចប់​និង​រក​ឃើញ​នរណា​ជា​​ម្ចាស់​ពាន​រដូវកាល​ទី​២០​នេះ​។ យោង​តាម​គេហទំព័រ​ TVLine បាន​ធ្វើ​ការ​ទស្សន៍ទាយ​ដូច​ខាង​ក្រោម​នេះ​៖ ​​​​​

១./ ​Rachel​ ​Mac​ ​(កូន​ក្រុម​ NicK) ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​មាន​ឱកាស​ឈ្នះ​ត្រឹម​តែ​២​%​ប៉ុណ្ណោះ​ ទោះ​ជា​បេក្ខនារី​ Rachel មិន​ដែល​បាន​ទទួល​ Wildcard ដើម្បី​សង្គ្រោះ​កៅអី​ក្នុង​កម្មវិធី​ក្ដី​ ប៉ុន្តែ​ចំនួន​អ្នក​គាំទ្រ​ Coach Blake នៅ​តែ​ជា​កម្លាំង​ចលករ​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ឱ្យ​ក្រុម​របស់​លោក​ឈ្នះ​ពាន​ ខណៈ​ដែល​ Coach Nick មិន​ទាន់​បង្ហាញ​ចំណុច​ណាមួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចង់​ ​Vote​ ឱ្យ​ក្រុម​លោក​នៅ​ឡើយ​ទេ​។​

២./ Jorday Matthew Young (កូន​ក្រុម​ Blake) មាន​ឱកាស​លើក​ពាន​៥%​ តាម​រយៈ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​អ្នក​គាំទ្រ​ Coach របស់​គេ​រួម​ផ្សំ​ជាមួយ​នឹង​បទ​ពិសោធ​ដែល​មិន​ធ្វើ​ឱ្យ​ភាព​ភ័យ​ខ្លាច​គ្របគ្រង​​​លើ​គេ​បាន​ បេក្ខជន​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​អាច​ឈាន​ដល់​ Top3​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ យ៉ាង​ណា​មិញ​គេ​ត្រូវ​ការ​សង្គ្រោះ​ទាំង​ពីរ​ Blake និង​ Wildcard។

៣./ Victor Solomon (កូន​ក្រុម​ ​Legend​) ​បេក្ខជន​រូប​នេះ​មាន​ឱកាស​ឈ្នះ​ ​១០​ភាគ​រយបើ​មើល​ទៅ​លើ​​កត្តា​រួម​ផ្សំ​ជា​ច្រើន​ព្រោះ​ដោយ​សំឡេង​អំណោយទាន​ពី​ធម្មជាតិ​ ​តែ​នៅ​មាន​ដៃ​គូ​ប្រជែង​ខ្លាំង​ចំនួន​ពីរ​នាក់ទៀត​ដែល​ធ្វើ​ឱ្យ​រូប​ស្ថិត​នៅ​លេខ​ខាង​ក្រោម​។​

៤./ Cam Anthony មាន​ឱកាស​ឈ្នះ​រហូត​ដល់​ទៅ​៤១​ភាគ​រយ​។​ យុវជន​វ័យ​១៩​ឆ្នាំ​​ដែល​មាន​សំឡេង​ខ្លាំង​ការ​សម្ដែង​ទាក់ទាញ​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​ចំណុច​រួម​មួយ​នៃ​ការ​ចាប់​អារម្មណ៍​សម្រាប់​រដូវ​កាល​នេះ​ ដូច្នេះ​ទើប​គេ​ទស្សន៍ទាយ​ថា​យុវជន​រូប​នេះ​អាច​នឹង​ជាប់​លេខ​២​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

៥./ Kenzie Wheeler មាន​ឱកាស​ឈ្នះ​៤២​ភាគ​រយ​។ ​គេ​អាច​មិនមែន​ជា​អ្នក​ប្រកួត​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ឬ​ជា​អ្នក​ប្រកួត​ដ៏​រឹងមាំ​ដែល​ផ្នែក​បញ្ចេញ​សមត្ថភាព​។ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រុម​របស់​ Kelly យុវជន​វ័យ​២២​ឆ្នាំ​​អ្នក​ចម្រៀង​បែប Cowboy រូប​នេះ​គឺ​ជា​បេក្ខជន​មួយ​រូប​ដែល​ផ្ដល់​នូវ​ការ​ចងចាំ​មួយ​សម្រាប់​អ្នក​ទស្សនា​។ មួយ​វិញ​ទៀត​ គេ​គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ច្រៀង​ចម្រៀង​បែប​ country ក្នុង​ការ​ប្រកួត​ ហើយ​គេ​អាច​ធ្វើ​បាន​រហូត​ដល់​ Top5 ហេតុផល​នេះ​អាច​ជា​ឱកាស​មួយ​សម្រាប់​រូប​គេ​ឈាន​ឆ្ពោះ​ទៅ​ដណ្ដើម​តំណែង​ម្ចាស់​ពាន​រដូវ​កាល​ទី​២០​នេះ​បាន​៕

Telegram-Troryorng
https://t.me/troryorngmedia
Share.