លទ្ធផលនៃការប្រកួតស៊ីហ្គេមលើកទី៣១ ប្រភេទកីឡាប៉េតង់ វគ្គផ្តាច់ព្រ័ត្ត វិញ្ញាសា​វាយជម្រុះ(បុរស១នាក់-នាទី១នាក់) ២នាក់ទល់២នាក់ Mixed Double ឃើញថាកីឡាករ សុិន វង់ និងកីឡាការនី វង់ ចន្ថា បានយកឈ្នះម្ចាស់ផ្ទះ វៀតណាម ក្នុងលទ្ធផល ១៣-៤ ដណ្ដើមបានមេដាយមាស។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– កម្ពុជា ១៣-៨ ម៉ាឡេសុី
– វៀតណាម ១៣-០ ថៃ។

នេះគឺជាមេដាយមាសទី២ សម្រាប់កម្ពុជា បន្ទាប់ពីកីឡាករកម្ពុជា ទូច រ៉ាឆាន់ ទទួលបានមេដាយមាស ក្នុងការប្រកួតឃីកបុកស៊ីង នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៕

រូបភាព៖ Cambodia 2023


Share.