មុនមានភាពល្បីល្បាញនៅក្នុងចង្កោមសិល្បៈ រ៉ូលីន ត្រូវបានគេស្គាល់ និងដឹងថា ជាជាងផាត់មុខឱ្យតារាៗល្បីៗ នៅហាងថតរូបមួយកន្លែងឈ្មោះ FotoCity ។ រ៉ូលីន ឬ ហៅថា Miss FotoCity ក៏ត្រូវបានមហាជនស្គាល់មុខ តាមរយៈវីដេអូកំប្លែងខ្លីៗ ដោយបង្កើតដោយជាងថតរូបជំនាញ គឺលោក សៀន សិទ្ធិ​គន្ធ។

រហូតមកទល់សព្វថ្ងៃនេះ រ៉ូលីន បានបោះជំហ៊ានយ៉ាងរឹងមាំនៅលើវិថី ទាំងអាជីពជាតារាចម្រៀងសំឡេង ឬសំឡេង ប៉ែនរ៉ន អាជីពជាអ្នកកំប្លែង ចាប់ដៃគូជាមួយអ្នកនាង កាតុ និងអាជីពសម្ដែង ជាដើម។ ថ្មីៗនេះ គេស្រាប់តែឃើញតារាភេទទី៣រូបនេះ លេចមុខក្នុងភាពយន្តអប់រំខ្លីមួយ ដែលមានចំណងជើងថា «ទើស» ក៏មានការចូលរួមសម្ដែងពីសំណាក់ អ្នកនាង ប្រាសាទ ដាវីន ផងដែរ។

យ៉ាងណាមិញ គេបានដឹងថា នេះគឺជារឿងខ្លីដំបូងហើយដែល រ៉ូលីន បានវិលមកកាន់ការសម្ដែងវិញ បន្ទាប់ពីនាងបានដកឃ្លាអស់រយៈពេលជាច្រើនឆ្នាំ។ ភាពយន្តខ្លីបានផ្ញើសារអប់រំមួយចំនួនសម្រាប់ហ្វេនអ្នកគាំទ្រ បានទស្សនាយកមកត្រិះរិះពិចារណា។

ភាពយន្តខ្លីចំណងជើងថា «ទើស» គឺជាស្នាដៃភាពយន្តទី ២ របស់លោក សៀន សិទ្ធិ​គន្ធ បន្ទាប់ពីភាពយន្តខ្លី «ព្រះចន្ទញញឹម» ដែលជាភាពយន្តលើកពីប្រវត្តិរបស់មនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នា។ ភាពយន្តថ្មីមួយនេះ មានបង្ហោះឱ្យទស្សនានៅលើហ្វេសប៊ុកផេក ReiYom Sondomchet។

ដើម្បីកុំឱ្យខាតពេលយូរ យើងងាកមកទស្សនាពីភាពយន្តខ្លីនេះទាំងអស់គ្នា៖

Share.