ក្រសួងសុខាភិបាល បានជូនដំណឹងនៅថ្ងៃនេះថា បានកម្ពុជាបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៥៦នាក់ ខណៈជាសះស្បើយ៦៥៨នាក់បន្ថែមទៀត។

នៅថ្ងៃនេះដែរ មានសេចក្តីរាយការណ៍ថា មានអ្នកជំងឺចំនួន០៣នាក់ទៀតបានបាត់បង់ជីវិតដែលធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើងដល់ ១៧៩នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះកម្ពុជាមាន អ្នកឆ្លងសរុប=២៥៧៦១ នាក់ អ្នកជាសះស្បើយ= ១៨៣៥៩ នាក់ – អ្នកស្លាប់=១៧៩ នាក់៕

Share.