នៅពេលទទួលបានដំណឹងថា ឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត ព្រះវិហារ ភ្លាមៗនេះ តារាសម្ដែង ដួង ម៉ានិច បានបញ្ឈប់ការ Live លក់ផលិតផលរបស់ខ្លួន ហើយមកចាំទទួល សុវត្ថិឌី ធារិកា នៅវត្តស្ទឹងមានជ័យ។ នៅក្នុងវីដេអូនោះបានបង្ហាញថា សុវត្ថិឌី ធារិកា បានរៀបរាប់ប្រាប់ ដួង ម៉ានិច ទាំងយំអណ្ដឺតអណ្ដក និងអារម្មណ៍ស្លុតចិត្តនៅឡើយ។

ដួង ម៉ានិច ថា មានមហាជនមួយចំនួនបានយល់ច្រឡំខុសមកលើខ្លួន ដោយចោទថាខ្លួនបានយកការ Live លក់ផលិតផលកេងចំណេញពីលើរឿងការស្លាប់ឪពុកម្ដាយរបស់ សុវត្ថិឌី ធារិកា។ តែតារាស្រីរូបនេះបានអះអាងប្រាប់ថា ខ្លួនមានទំនាក់ទំនងល្អជាមួយ សុវត្ថិឌី ធារិកា តាំងពីប្អូនស្រីបានចូលប្រឡងនៅកម្មវិធី Cambodain Idol មកម៉្លេះ។ គ្រាន់តែទទួលដំណឹងសោកសៅនេះភ្លាម ដួង ម៉ានិច ហាក់ស្លុតចិត្តខ្លាំងមែនទែន មើលទៅប្រៀបដូចជាលឿនពេក ហើយនិងពិបាកទទួលយកដំណឹងនេះ។

តារាស្រី ដួង ម៉ានិច បានបញ្ឈប់ការ Live លក់ផលិតផលរបស់ខ្លួន បើទោះបីជាត្រូវខាតបង់ប្រាក់ច្រើន ហើយរត់មកកាន់វត្តស្ទឹងមានជ័យ ដើម្បីចាំទទួលប្អូនស្រី សុវត្ថិឌី ធារិកា និងសពឪពុកម្ដាយនាង។ ដួង ម៉ានិច បានបញ្ជាក់ថា ខ្លួនជួយរំលែកទុក្ខ និងរួមចំណែកការរៀបចំធ្វើជូនឪពុកម្ដាយ សុវត្ថិឌី ធារិកា ចំនួន៥០០ដុល្លារ។

«អូនអើយ អូនបងអាណិតអូនខ្លាំងណាស់😭😭😭 រឹងមាំឡើងអូន សូមឱ្យដួងវិញ្ញាក្ខណ្ឌ័ប៉ាម៉ាក់ បានទៅកាន់សុគិតិភព 🙏🏻🙏🏻🙏🏻 អរគុណ​អតិថិជន​ទាំងអស់​គ្នា​ ដែល​បានទិញ​ផលិតផល​ប្រេន OMD Cosmetics​ នៅ​ក្នុង​ការ​live យប់មិញ​ នាងខ្ញុំ​បាន​ដក​លុយ​ 500$ ចូល​​រួម​​ពិធី​បុណ្យ​សព​ប៉ា​នឹង​ម៉ាក់អូន​ Sovathdy Thearyka – សុវត្ថិឌី ធារីកា​ នៅ​ក្នុង​នោះ​ក៏​មាន​ ចំណែក​​បងប្អូន​ទាំង​អស់​គ្នា​ដែរ​ នាងខ្ញុំ​ពិត​ជា​អរគុណ​ សម្រាប់​ការ​ជឿ​ទុក​ចិត្ត​ និង​ អរគុណ​ទឹក​ចឹត្ត​របស់​អតិថិជន​ទាំង​អស់​គ្នា​ ម្តង​ហើយ​ ម្ដង​ទៀត​🙏🙏🙏»។ នេះជាសម្រង់ការបង្ហោះទាំងស្រុងរបស់ ដួង ម៉ានិច ៕

Share.