ប្រភេទ​កីឡា​វ៉ូវីណាម​កម្ពុជា​ បានបញ្ចូនកីឡាករ កីឡាការិនីសរុប១៨នាក់ ដើម្បី​ប្រជែង​មេដាយ ខណ:លទ្ធផលនៃការចាប់គូ វិញ្ញាសាប្រយុទ្ធ កីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍សុីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាកក់មេដាយសំរិទ្ធ៣គ្រឿង ក្រោយចាប់គូរួច ក្នុងនោះមានដូចជា​៖

១-កីឡាករ ទិន ឌិត (សែន រ៉ាដេត) ទម្ងន់៥៥គីឡូក្រាម ឈរជើងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ (កក់មេដាយសំរិទ្ធ)
២-កីឡាករ អេ វីរៈខាំឈីតភូថង ទម្ងន់ ៦៥គីឡូក្រាម ប៉ះកីឡាករថៃ Anupak Phetpoon វគ្គជម្រុះ
៣-កីឡាករ អេ អាំម៉ារីនភូថង ទម្ងន់ ៦០គីឡូក្រាម ប៉ះកីឡាករហ្វីលីពីន Danny kingadittiw វគ្គជម្រុះ
៤-កីឡាការិនី សុខ សុភី ទម្ងន់ ៥៥គីឡូក្រាម ឈរជើង វគ្គពាក់កណ្តាលផ្តាច់ព្រាត់ (កក់មេដាយសំរិទ្ធ)
៥-កីឡាការិនី ប៉ិច ចំនោ ទម្ងន់ ៦០គីឡូក្រាម ប៉ះកីឡាការិនី វៀតណាម HIEN LE THI
-កីឡាការិនី ជុក សុម៉ាលី ទម្ងន់ ៦៥គីឡូក្រាម ឈរជើង វគ្គពាក់កណ្តាលផ្តាច់ព្រាត់ (កក់មេដាយសំរិទ្ធ)

Share.