យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថា កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា កូនខ្មែរ-អាមេរិក បានធ្វើការសុំទោសដល់អ្នកគាំទ្រ និងបានប្តេជ្ញាប្រឹងប្រែងសម្រាប់ការត្រៀមខ្លួនឲ្យកាន់តែខ្លាំងជាងមុនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ខាន់ ចេសា បន្តទៀតថា៖ ការត្រៀមខ្លួនសម្រាប់ស៊ីហ្គេមបានល្អ។ ខ្ញុំចាត់ទុកព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដូចជាព្រឹត្តិការណ៍ប្រកួតផ្សេងៗទៀតដែរ។ ខ្ញុំបន្តការហ្វឹកហាត់ដដែល។ ខ្ញុំបានត្រៀមខ្លួនល្អដូចដែលខ្ញុំត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត មិនថាកាយសម្បទា ឬស្មារតីនោះទេ គឺត្រៀមខ្លួនបានល្អជានិច្ច។

សំនួរពិសេសរបស់ CAMBODIA 2023 តើបញ្ហាធ្វើទម្ងន់មិនបានធ្លាប់បានកើតឡើងចំពោះកញ្ញាទេពីមុន?
ខាន់ ចេសា៖ ចាស៎! ធ្លាប់បានកើតឡើងម្តងដែរពីមុន។ តាមពិតទៅ វាជាអ្វីដែលយើងមិនចង់ឲ្យកើតទេ ប៉ុន្តែពេលខ្លះវាបានកើតឡើង៕

Share.