គិតត្រឹមថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២នេះ គេសង្កេតឃើញមាន សិល្បករសិល្បការិនីចំនួន ៤ ដួង បានបាត់បង់សាច់ញាតិជាទីគោរពស្រឡាញ់របស់ខ្លួន ដែលនៅក្នុងនោះរួមមាន ព្រះនាង​តូច​ នរោត្តម​ ជេនណា​ លោក ជា សុជាតិ​ (ក្មេងខ្មែរ​) តារាចម្រៀង គឿន នភាល័យ និងតារាចម្រៀង សុវត្ថិឌី ធារិកា ។

នៅថ្ងៃទី ១១ ខែ ឧសភា ព្រះនាង​តូច​ នរោត្តម​ ជេនណា​ មានទុក្ខក្រៀកក្រំជាខ្លាំង ព្រោះអ្នក​ម្នាង​ ឌួង​ ឌី​យ៉ាត​ ត្រូវជាជីដូន​បង្កើតបានទទួលមរណភាពនៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។ សពអ្នកម្នាង ត្រូវបានបូជានាថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២២​ វេលាម៉ោង៥ល្ងាច​ នាបរិវេណវត្តបុទុមវត្តី​ រាជធានីភ្នំពេញ។

អ្នក​ម្នាង​ ឌួង​ ឌី​យ៉ាត ជីដូនបង្កើតព្រះនាងតូច នរោត្តម ជេនណា

មកដល់ថ្ងៃទី ១២ ខែ ឧសភា សារព័ត៌មានត្រយងបានទទួលដំណឹងថា អ្នក​ម្ដាយរបស់តារាចម្រៀង Original Song លោក ជា សុជាតិ បាន​លាចាកលោក​នេះ​ទៅ​ហើយ​។ អ្នក​ម្ដាយ​របស់​សុជាតិ​ មាន​ឈ្មោះ​ អ៊ឹង សុខភាតរៈ (អ្នក​គ្រូពេទ្យ​ជុំរំ​) បាន​ទទួល​មរណៈភាព​ដោយ​រាគាពាធ​នា​វេលា​ម៉ោង​៦.៥០នាទី​ល្ងាច។

អ្នក​ម្ដាយ​របស់​ សុជាតិ

លុះមកទល់ថ្ងៃទី ១៥ ខែ ឧសភា ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាលនិតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាពភាពហើយ នៅវេលាម៉ោង ៦:១២នាទីល្ងាច ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយ​ជរាពាធ។ ឯកឧត្តមសន្តិបណ្ឌិត ត្រូវជាឪពុកបង្កើតតារាចម្រៀង គឿន នភាល័យ ដែលមហាជនបានស្គាល់តាមរយៈកម្មវិធីប្រឡង XFactor ។

ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ឪពុកបង្កើតតារាចម្រៀង គឿន នភាល័យ

ហើយមកត្រឹមរសៀលថ្ងៃទី ១៧ ខែ ឧសភា នេះ តារាចម្រៀង សុវត្ថិឌី ធារិកា បានបាត់បង់ឪពុកម្ដាយដោយសារគ្រោះថ្នាក់ចារចារណ៍នៅស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់ពីត្រឡប់មកពីចូលរួមកម្មវិធីសម្ពោធ និងសំណង់សិល្បករផ្សេងៗ។ សពឪពុកម្ដាយតារាចម្រៀងស្រីរូបនេះ នឹងត្រូវបូជានាថ្ងៃទី ១៩ ខែឧសភា វេលាម៉ោង ៤ រសៀល។

ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា

សូមតាមដានទស្សនាវីដេអូនេះ៖

អត្ថបទពាក់ព័ន្ធ៖

ព្រះនាង​តូច​ នរោត្តម​ ជេនណា​ សោក​សៅ​ខ្លាំង​ បាត់បង់​ជីដូន​បង្កើត​ អ្នក​ម្នាង​ ឌួង​ ឌី​យ៉ាត​

អាណិតណាស់! ជា សុជាតិ​ (ក្មេងខ្មែរ​) កំព្រា​ឪពុក​ហើយ​ពេល​នេះ​បាត់​បង់​អ្នក​ម្ដាយ​ថែម​ទៀត​…

គឿន នភាល័យ​ កំពុង​​ជួប​ទុក្ខ​ធំ ព្រោះលោកឪពុកឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន​ បាន​ទទួលមរណកាល​

សព​ឪពុក​ម្ដាយ​ តារា​ចម្រៀង​ សុវត្ថិឌី​​ ធារិកា​ ដឹក​ពី​ខេត្ត​ ព្រះវិហារ​ យក​មក​ធ្វើ​បុណ្យ​នៅ​ វត្ត​ស្ទឹងមានជ័យ​

Share.