ក្រុមបាល់ទះបុរសកម្ពុជា បានរងបរាជ័យក្រោមថ្វីដៃថៃ ៣សិតទល់២ (២៥-២២,២៥-១៩, ២២-២៥, ១១-១៥) ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣១ នៅឯប្រទេសវៀតណាម។

ប៉ុន្តែយ៉ាងណាមិញក្រុមបាល់ទះ​​ក្នុង​សាល​របស់​ជម្រើស​ជាតិ​កម្ពុជា ក៏បានកក់កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ដោយឈរចំណាត់ថ្នាក់លេខ២ប្រចាំពូល B បន្ទាប់​ពី​កម្ពុជា យក​ឈ្នះ​ហ្វីលីពីន និងបរាជ័យក្រោមថ្វីដៃ​ថៃ។

លទ្ធផល​ពូល B មាន៖
-១៤ ឧសភា ២០២២ ហ្វីលីពីន ១-៣ កម្ពុជា (២១-២៥, ២៦-២៤, ២៨-៣០, ២៧-២៩)
-១៦ ឧសភា ២០២២ ថៃ ៣-០ ហ្វីលីពីន (២៥-២០,២៩-២៧, ២៥-២២)
-១៨ ឧសភា ២០២២ កម្ពុជា ២-៣ ថៃ (២៥-២២,២៥-១៩, ២២-២៥, ១១-១៥)។

ពូល​ទាំង​២​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​នេះ​មាន៖
ពូល A៖ ឥណ្ឌូណេស៊ី, វៀតណាម, មីយ៉ាន់ម៉ា,ម៉ាឡេស៊ី
ពូល B៖ ហ្វីលីពីន, ថៃ, កម្ពុជា៕

Share.