ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើប្រាស់សារធាតុលើសកម្រិតបានឡើងលើដំបូលការ៉ាស់លាងរថយន្តនិងរោងចក្រដើរឆ្លងទៅបង្គោលភ្លើងកាប់បណ្តាញប្រព័ន្ធត្រង់ហ្វូឆ្លងចរន្តឆក់ធ្លាក់មកក្រោមសន្លប់បាត់មាត់ស្មារតីមួយភាំងដែលហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើង
កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុងកែងផ្លូវ២១៧ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបានឃើញបុរសម្នាក់ដើរដោះអាវកាន់ដាវនិងកាំបិតផ្គាក់ឡើងទៅលើដំបូការ៉ារ៉ាស់លាងរថយន្តនឹងរោងចក្រដើរឆ្លងទៅបង្គោលភ្កើងកាប់ប្រព័ន្ធត្រង់ហ្វូឆ្លងចរន្តឆក់ធ្លាក់មកក្រោមសន្លប់មួយសន្ទុះ ហើយបានព្យាយាមក្រោកឡើងត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយសែងយកមកចូលក្នុងការ៉ាស់លាងរថយន្តដែលនៅក្បែកន្លែងកើតហេតុរួចយកខ្សែចងដៃចងជើងដើម្បីការពារកុំឲ្យបុរសខាងលើរត់ទៅឡើងលើដំបូលនិងបង្គោលភ្លើងម្តងទៀត ក្រោយមកសមត្ថកិច្ចបានហៅរថយន្តសាមុយរបស់មន្ទីរពហុព្យាបាលឯកជនម្លិះដង្កោដឹកបុរសដែលបែថ្នាំខាងលើនេះទៅធ្វើការសង្រ្គោះដើម្បីបន្សាបសារធាតុញៀននិងទំនាក់ទំនងទៅខាងសង្គមកិច្ចរាជធានីភ្នំពេញមកទទួលយកបុរសខាងលើនេះទៅកាន់មជ្ឈមណ្ឌលឳកាសខ្ញុំ៕

Share.