តារា​សម្ដែង​ខ្ពស់​ស្រឡះ​បែប​ខ្មែរ​អង្គរ​កាល​ពី​មួយ​ម៉ោង​មុន​នេះ​ បាន​បង្ហោះ​នូវ​សំណេរ​ខ្លី​មួយ​ដែល​មាន​អត្ថន័យ​ហាក់​អស់​សង្ឃឹម​ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​​និង​អាយុ​ជីវិត​របស់​តារា​រូប​នេះ​គ្រប់​គ្នា។

តួ​ឯក​ប្រុស​រឿង​ «មាយា​ស្ត្រី​» ដែល​កំពុង​តែ​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​ដែល​មាន​អត្ថន័យ​ទាំង​ស្រុង​ដូច្នេះ​៖ «យល់​អារម្មណ៍​អ្នក​ចង់​សម្លាប់​ខ្លួន​»។ សំណេរ​ខ្លី​មិនមាន​ក្បាល​កន្ទុយ​នេះ​បាន​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មហាជន​និង​អ្នក​គាំទ្រ​ឱ្យ​ចូល​មក​និយាយ​ពាក្យ​ពេចន៍​លួងលោម​ និង​លើក​ទឹក​ចិត្ត​ចំពោះ​លោក​យ៉ាង​ច្រើន​ដូច​ជា​៖

Sin Sinorn​ :​ ​Yes I understand well ( ចាស​ ខ្ញុំ​យល់​ច្បាស់​ដូច​​គ្នា​)
Yaka Dy​ ​:​ ​ខ្ញុំ​ឆ្លង​កាត់​រួច​ហើយ​បង​ ​​ពិបាក​ណាស់​
Hong Vivoth ​: ​ដោះស្រាយ​បញ្ហា​អោយ​គេ​ឯង​ច្រើន​មក​ហើយ​តែ​បែរ​ជា​ដោះស្រាយ​បញ្ហា​អោយ​ខ្លួន​ឯង​មិន​បាន​…​ខ្ញុំ​យល់​អារម្មណ៍​មួយនេះ​បង
​Gech​ ​Leng​: ​Be Strong Brother (រឹងមាំ​ឡើង​បង​)

យ៉ាង​ណា​មិញ​លោក​ អ៊ុន សិទ្ធា​ មិន​ទាន់​បាន​បញ្ជាក់​ទេ​ ​ថា​តើ​លោក​មាន​បញ្ហា​អ្វី​​ឱ្យ​ប្រាកដ​នោះ​ទេ​ ​ទោះ​ជា​មាន​​​ហ្វេន​បាន​ចូល​មក​សាក​សួរ​តើ​លោក​មាន​បញ្ហា​អ្វី​ ​ទើប​បាន​ជា​លោក​បង្ហោះ​សំណេរ​ប្លែក​ៗ​ដូច្នេះក៏​ដោយ។ ត្រយង​នឹង​បន្ត​រាយការណ៍​ពី​បញ្ហា​នេះ​ជា​បន្ត​ទៀត​ ប្រសិន​បើ​មាន​ព័ត៌មាន​អ្វី​បន្ថែម​៕​

Telegram-Troryorng
Share.