តារា​មច្រៀង​ល្បី Cody Simpson បាន​បង្ហាញ​ឱ្យ​មតិ​សាធារណៈ​បាន​ឃើញ​ថា​លោក​គឺ​ជា​មនុស្ស​មាន​សមត្ថភាព​ ច្រើន​ផ្នែក​ ក្រោយ​ពេល​ដែល​លោក​បាន​​ដណ្ដើម​បាន​កៅអី​ជា​សមាជិក​ក្នុង​ក្រុមហែល​ទឹក​អូស្ត្រាលី។

យោង​តាម​សារព័ត៌មាន​ TMZ តារា​ចម្រៀង​រូប​នេះ​បាន​ប្រកួត​បញ្ចប់​វិញ្ញាសា​មេអំបៅ​១០០​ម៉ែត្រ​ដោយ​​ជាប់​បាន​ចំណាត់​ថ្នាក់​លេខ​៣​ ក្នុង​ការ​ប្រកួត​ Australian Championships។ ពេល​នេះ​ Cody នឹង​បន្ត​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Commonwealth នៅ​រដូវ​ក្ដៅ​នេះ​។

តារា​ចម្រៀង​រូប​នេះ​ចាប់​ផ្ដើម​មាន​ឈ្មោះ​ល្បី​​តាំង​ពី​យុវវ័យ​ក្រោយ​គេ​បាន​ថត​ដាក់​ក្រប​មុខ​របស់​ Youtube។ បុរ​ស​សង្ហា​រូប​នេះ​បាន​​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​​ចំនួន ​៤​ រួម​មាន​៖ Paradise (2012) Surfer’s Paradise (2013) Free (2015) និង Cody Simpson (2022)

តាម​ពិត​ Cody Simpson ដែល​ជា​អតីត​មិត្តប្រុស​របស់​ Miley Cyrus មាន​សមត្ថភាព​ផ្នែក​កីឡាហែល​ទឹក​មុន​នឹង​ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ទៀត​។ យោង​តាម​ Olympics.com បាន​ចងក្រង​ទុក​ថា​ Cody Simpson ក្នុង​វ័យ​ត្រឹម​តែ​១២​ឆ្នាំ និង​១៣​ឆ្នាំ ​ទទួល​បាន​ពាន​រង្វាន់ National Age Group Champion។ ទោះ​ជា​អាជីពហែលទឹក​របស់​លោក​មាន​ភាពរុងរឿង​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ផ្លាស់​ទៅរ​ស់​នៅ​ Los Angeles កាល​ពី​យុវវ័យ​។

យ៉ាង​ណា​មិញ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ Cody បាន​ត្រលប់​​មក​ហែល​ទឹក​ឡើង​វិញ​ ចាប់​ផ្ដើម​ក្ដី​ស្រលាញ់​ការ​ហែល​ទឹក​របស់​លោក​ឡើងវិញ​។​ឆ្នាំ​មុន​​លោក​បាន​ជាប់​ក្នុង​កម្មវិធី​ Olympic។

«ខ្ញុំ​សូម​ចែក​រំលែក​នូវ​រឿង​រ៉ាវ​ដ៏​អស្ចារ្យ​ផ្ទាល់​ខ្លួន​ ហើយ​នាំ​អ្នក​ទាំង​អស់​គ្នា​មក​ដើរ​លើ​វិថី​ជា​អត្តពលិក​ដែល​ខ្ញុំតែងតែ​លាក់​រហូត​មក​ដល់​ឥឡូវ​នេះ​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក​នៅ​លើ​ Instagram ដើម្បី​អប​អរ​សាទរ​ជោគជ័យ​របស់​លោក​។

Share.