ក្រោយជួបហេតុការណ៍ដ៏រន្ធត់ និងសោកសៅបំផុតនៅពេលបាត់បង់ ឪពុកម្ដាយ ត្រឹមពេលខ្លី ៥នាទីឱ្យគត់ តារាចម្រៀង សុវត្ថិឌី ធារិកា ហាក់ដូចជាមនុស្សដែលគ្មានព្រលឹងនៅក្នុងខ្លួន។ សុវត្ថិឌី ធារិកា យំសោកបោកខ្លួនឡើងខ្សោះទឹកភ្នែក អស់កម្លាំងពីក្នុងខ្លួនរលីង រហូតបណ្ដាលឱ្យនាងដួលសន្លប់ជាច្រើនដងនៅក្នុងថ្ងៃពិធីបុណ្យសពឪពុកម្ដាយ។

មានហ្វេនលើកឡើងថា មនុស្សធ្លាប់តែគោរពស្រឡាញ់ និងជាក្តីសង្ឃឹមមួយនៃជីវិត បែរជាសុខៗទៅជាបែកគ្នា លែងវិលវិញ ហើយភ្លាមៗបែបនេះ តើអ្នកណាទទួលយកបានទៅ?

ការចាកចេញទៅយ៉ាងស្រស់ៗរបស់ ឪពុកម្តាយ សុវត្ថិឌី ធារិកា ពិតណាស់បន្តឱ្យកូនស្រី និងប្អូនប្រុស ពិបាកតាំងជំហរ ហើយនៅតែមិនអាចកាត់ចិត្តបាន បើទោះជាមានការជម្រុញលើកទឹក ចិត្តពីមហាជន និងសិល្បករជាច្រើនបែបណា អារម្មណ៍ដិតដាមពិបាកណាស់ មិនដឹងជាធ្វើបែបណា អាចបំភ្លេចកើតឡើយ។ ជាពិសេស សុវត្ថិឌី ធារិកា ត្រូវប្រឈមនឹងការបាត់បង់ ភាពឯកា វិបត្តិផ្លូវចិត្ត និងសម្ពាធផ្លូវជីវិតដ៏វែងឆ្ងាយ។

ហ្វេនបានឡើកលើកថា នៅពេលដែលកាន់តែឃើញពីស្ថានភាពរបស់ សុវត្ថិឌី ធារិកា កាន់តែខ្លោចចិត្តអាណិត និងកាន់តែឃើញកាន់តែយំតាមតារាស្រីរូបនេះទៅទៀត។ ជាពិសេសទៀតនោះ ត្រង់ពាក្យដែលតារាស្រីរូបនេះបាននិយាយជាដដែលៗថា «.. ត្រឹម5នាទីបាត់បង់ប៉ាម៉ាក់ ត្រូវក្លាយជាក្មេងកំព្រាភ្លាម លែងមានប៉ាម៉ាក់ហៅដូចគេទៀតហើយ…»។ ព្រះអើយ! ស្ដាប់ហើយគឺរឹតតែឈឺចាប់ណាស់ តើមានអ្នកណាទទួលយកបាន😭😢💔?

ហ្វេនបានលើកឡើងទៀតថា មានអ្នកលេងបណ្ដាញសង្គមខ្លះបានយករឿងនេះទៅប្រធៀបជាមួយជាមួយរឿងក្ដីរបស់តារាថៃ តេងម៉ូ ដែលគេមើលឃើញថា វប្បធម៌ប្រៀបធៀបបែបនេះមិនគួរឱ្យលើកឡើងមកនិយាយសោះឡើយ។ ហ្វេនអះអាងថា មិនថាតារាល្បីកម្រិតតូចធំ ល្បីលំដាប់ប្រទេសប៉ុណ្ណាក៏ដោយចុះ ត្រឹមតែទៅចូលរួមបុណ្យដល់កន្លែងផ្ទាល់ ឬផ្ញើសាររំលែកទុក្ខទៅបានហើយ មិនចាំបាច់អីប្រៀបធៀបនោះទេ។

ហ្វេនសង្ឃឹមថា នៅពេលដែល តារាចម្រៀង សុវត្ថិឌី ធារិកា កំពុងមានវិបត្តិផ្លូវចិត្ត និងរងសម្ពាធក្នុងជីវិតបែបនេះ ជាសំណូមពរគឺ កុំឱ្យមានការលើកឡើងបែបប្រៀបធៀប ដែលនាំឱ្យនាងកាន់តែបាក់ទឹកចិត្តថែមទៀត។

ចុះហ្វេនទាំងអស់គ្នា គិតបែបណាដែរ?

ព័ត៌មានពាក់ព័ន្ធរឿងរ៉ាវ សុវត្ថិឌី ធារិកា ៖

មក​ដឹង​មូលហេតុ​ ដួង​ ម៉ានិច​ សុខ​ចិត្ត​ចោល​ Live​ ហើយរត់មកជួយបុណ្យសពឪពុកម្ដាយ សុវត្ថិឌី ធារិកា ទាំងយប់

ពី​ថ្ងៃ​នេះ​ទៅ​ សុវត្ថិឌី​ ធារិកា​ ត្រូវ​រាប់​រង​បន្ទុក​បង់​ថ្លៃ​រំលោះ​ផ្ទះ​ បង់​សាលា​ប្អូន​ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​

មក​ដឹង​លម្អិត​! ត្រឹម​ ៥​នាទី​ សុវត្ថិឌី​ ធារិកា​ បាត់​បង់​ឪពុក​ម្ដាយ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​

សព​ឪពុកម្ដាយ​តារាចម្រៀង​ សុវត្ថិឌី​ ធារិកា​ បូជា​នៅ​វត្ត​ស្ទឹង​មានជ័យ​ ម៉ោង​ ៤ រសៀល​ថ្ងៃ​ស្អែក​នេះ​

សព​ឪពុក​ម្ដាយ​ តារា​ចម្រៀង​ សុវត្ថិឌី​​ ធារិកា​ ដឹក​ពី​ខេត្ត​ ព្រះវិហារ​ យក​មក​ធ្វើ​បុណ្យ​នៅ​ វត្ត​ស្ទឹងមានជ័យ​

ពុទ្ធោ​! ឪពុក​និង​ម្តាយ​ តារា​ចម្រៀង​ សុវត្ថិឌី​ ធារិកា​ បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះវិហារ​

ត្រឹម​ពាក់​កណ្ដាល​ខែ​ ឧសភា​ សិល្បករ​សិល្បការិនី​ ៤​ដួង​ បាន​បាត់​បង់​សាច់​ញាតិ​ជា​ទី​គោរព​ស្រឡាញ់​

Share.