មហាជនថៃជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដាក់ការព្យាករណ៍ទុកមុនថា មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ឬ Miss Universe Cambodia 2022 អាចនឹងបានទៅលើបវរកញ្ញាកូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា នេះក៏ដោយសារតែមើលឃើញលើរូបសម្រស់ និងសមត្ថភាពរបស់នាង។

តាមការបង្ហោះនៅលើផេកហ្វេសប៊ុករបស់ថៃមួយ បានលើកឡើងថា ៖ « 1 នៅក្នុងចំណោមបេក្ខភាពបវរកញ្ញា Miss Universe Combodia 2022 គឺ Manita Hang (ហង្ស ម៉ានីតា) កូនខ្មែរកាត់បារាំង រូបសម្រស់ស្អាតដូចជាហង្ស ទៅតាមឈ្មោះណាស់នេះ»។

ចំពោះអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានចាប់អារម្មណ៍ស្គាល់ បវរកញ្ញា ហង្ស ម៉ានីតា នៅពេលដែលជ័យលាភីរងទី ២ Miss Tourism Metropolitan 2016 ហើយនាងមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិហ្វីលីពីនផងដែរ។

បវរកញ្ញា ហង្ស ម៉ានីតា ជាបេក្ខភាពដែលពោរពេញដោយអ្នកមានទេពកោសល្យ ទាំងចំណេះដឹង បទពិសោធន៍ និងភាពឆ្លាតវៃ។ ការព្យាករណ៍របស់ហ្វេនពីក្រៅប្រទេស និងក្នុងប្រទេស អាចជំរុញទឹកចិត្តឱ្យកញ្ញាកាន់តែពោរពេញដោយកម្លាំងចិត្តចូលទៅ មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បន្តវេនពីកញ្ញា ងិន ម៉ារ៉ាឌី៕

Share.