មនុស្ស​ស្រី​​​មិនមែន សុទ្ធ​តែ​​លង់​ស្នេហ៍ ​ឬ​ ឈ្លក់​វង្វេង​ចំពោះ​បុរស​ណា​ម្នាក់​ព្រោះ​តែ​​ទង្វើ​របស់​គេ​​មក​លើ​​នាង​នោះ​ទេ​ ប៉ុន្តែ​​ជា​ទង្វើ​ដែល​ជា​ឧបនិស្ស័យ​របស់​បុរស​ប្រព្រឹត្តិ​ចំពោះ​ខ្លួន​ឯង​​ និង ​​ចំពោះអ្នក​ដទៃ​ ដូច្នេះ​បុរស​ៗ​ដែល​គិត​ចង់​បង្កើន​មន្តស្នេហ៍ ​និង​ យក​បាន​បេះដូង​មនុស្ស​ស្រី​​ គួរ​សិក្សា​ហើយ​ធ្វើ​យ៉ាង​ណា ​ត្រូវ​​មាន​៥​ចំណុច​ខាង​ក្រោម​នេះ​ជា​ដាច់ខាត​​៖

១./ ​ចិត្ត​ទូលាយ​ ​និង​​ផ្ដល់​កិត្តិយស​​ឱ្យ​អ្នក​ផ្សេង
គុណសម្បត្តិ​របស់​បុរស​ដែល​ជា​សុភាព​បុរស​នោះ​គឺ​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ​ ចេះ​ចែក​រំលែក​និង​លើកលែង​ទោស​រួម​ទាំង​ផ្ដល់​កិត្តិយស​ចំពោះ​អ្នក​ផ្សេង​ គោរព​ការ​គិត​របស់​អ្នក​ដទៃ​មិន​ថា​គេ​ម្នាក់​នោះ​មានឋានៈ​អ្វី​ឬ​ប្រកប​អាជីព​ណា​ក៏​​ដោយ​ចុះ។​ប្រសិន​បើ​អ្នក​អាច​អនុវត្ត​បាន​នូវ​ការ​រៀបរាប់ខាង​លើ​នេះ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​នោះ​គឺ​អ្នក​ជុំ​វិញ​ខ្លួន​រួម​ទាំង​មនុស្ស​ស្រី​ទៀត​នោះ​ច្បាស់​ជា​មើល​ឃើញ​ថាយើង​ជា​មនុស្ស​ដែល​មាន​មន្តស្នេហ៍​ ​គួរ​ឲ្យ​ចង់​នៅ​ក្បែរ​ជាង​បុរស​ដែល​មាន​ចិត្ត​ចង្អៀត​និយាយ​ស្ដី​មើល​ងាយ​អ្នក​ដទៃ​ពិសេស​​បុរស​ដែល​នៅ​ខាង​មុខ​​ផ្សេង​ខាង​ក្រោយ​និយាយ​ផ្សេង​​។

២./ បុរស​រ៉ូមែនទិក សំបូរ​​មនោសញ្ចេតនា​ជ្រាលជ្រៅ​
បើសិន​មិត្ត​អ្នក​អា​នបាន​ឮ​មនុស្ស​ស្រី​និយាយថា​​«ខ្លួន​មិន​ត្រូវ​ការ​ភាសា​ផ្អែមល្ហែម​ពី​មនុស្ស​ប្រុស​សូម្បី​តែ​បន្តិច​» សូម​កុំ​ជឿ​ឲ្យ​សោះ តែ​ក៏​មិនមែន​បាន​សេចក្ដី​ថា​ស្រ្តី​១០០​ទាំង​១០០​សុទ្ធ​តែ​ត្រូវការ​ភាព​រ៉ូម៉ែនទិក​នោះ​ទេ​ ប៉ុន្តែ​ក្នុង​ចំណោម​ស្ត្រី​ដែល​មិន​ត្រូវ​ការ​ភាព​ផ្អែមល្ហែម​​​​​​ក៏​មិន​បាន​សេចក្ដី​ថា​នាង​ស្អប់ខ្ពើម​ឬ​មិន​ចូលចិត្ត​ភាព​ផ្អែមល្ហែម​របស់​បុរស​​នោះ​ទេ ដូច្នេះ​យូរ​ៗ​ម្ដង​អ្នក​គួរ​តែ​សាង​ភាព​រ៉ូមែនទិក​សម្រាប់​មនុស្ស​ស្រី​ដែល​អ្នក​ស្រលាញ់​ តែ​ប្រសិន​បើ​អ្នក​យល់​ថា​ខ្លួន​នៅ​មិន​ទាន់​មាន​ភាព​រ៉ូមែនទិក​ទេ​នោះ​សូម​និយាយ​ថា​អ្នក​គួរ​ឲ្យ​ចាប់​ផ្ដើម​ដោយ​វិធី​ងាយ​ៗ​នោះ​គឺ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​ភាព​ភ្ញាក់​ផ្អើលមិន​ថា​ធ្វើ​អ្វី​នោះ​ទេ​ឲ្យ​តែ​នា​ងរំភើប​និង​ភ្ញាក់ផ្អើល​នោះ​ចាត់​ទុក​ថា​អ្នក​ទទួល​បាន​ភាព​ជោគជ័យ​ជំហ៊ាន​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​សាង​ភាព​រ៉ូមែនទិក​សម្រាប់​ទំនាក់​ទំនង​ស្នេហា​ហើយ​។​

៣./​ ​បុរស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​
ទោះជា​អ្នក​កើត​មក​សង្ហា​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ប៉ុន្តែ​អ្នក​មិនមាន​គំនិត​មិនមាន​គោលដៅ​មិន​ចេះ​ធ្វើ​ការងារ​​គ្មាន​ទំនួល​ខុស​ត្រូវមិន​យូរ​មិន​ឆាប់​ឥទ្ធិពល​នៃ​រូបរាង​និង​លុយ​របស់​អ្នក​នឹង​លែង​មាន​តម្លៃ​ព្រោះ​មនុស្ស​ស្រី​ល្អ​នៅ​ពេល​បាន​ជួប​ជាមួយ​នឹង​បុរស​ប្រភេទ​នេះ នាង​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​នាង​មិន​អាច​ផ្ញើ​វាសនា​ចំពោះ​បុរស​របៀប​នោះ​បាន​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ជា​បុរស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារ​និង​មាន​គោលដៅ​ជីវិត​ច្បាស់លាស់​មនុស្ស​ស្រី​១០០​ទាំង​១០០​ច្បាស់​ជា​លង់​ស្នេហ៍​ចំពោះ​អ្នក​ជាក់ជា​មិន​ខាន​។​

៤./ បុរសមាន​រស​និយម​ល្អ
មនុស្ស​ប្រុស​ដែល​មាន​រសនិយម​ល្អ​គឺ​ចង់​សំដៅ​ដល់​បុរសដែល​ស្គាល់​ថា​អ្វី​គឺ​ជា​ «​របស់​ល្អ​» មាន​គុណភាព​ បាន​សេចក្ដី​ថា​បុរស​ប្រភេទ​នោះ ​នឹង​មិន​ចេះ​តែ​ជ្រើសរើស​ទិញ​របស់​អ្វី​មក​ដោយ​ខ្វះការ​គិត​គូរ​ ប៉ុន្តែជា​បុរស​ដែល​ចង់​ទិញ​អ្វី​មួយ​មាន​ការ​គិត​គូរ​ច្បាស់លាស់​ស្វែង​រកនិង​ស្វែង​យល់​របស់​ដែល​មាន​គុណភាព​ពិត​ប្រាកដ​ជា​របស់​ប្រើ​​ប្រាស់​បែប​ណា​។​ បុរស​ដែល​មាន​រស​និយម​ល្អ​នឹង​ជ្រើសរើស​ទិញ​វត្ថុ​មិន​ច្រើន​មុខ​តែ​ច្រើន​គុណភាព​ឬ​គុណភាព​ច្រើន​ ជា​ពិសេស​របស់​ដែល​គេ​ទិញ​មក​នោះ​ជា​របស់​ដែល​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​ និយាយ​ដោយ​ងាយ​បុរស​ដែល​មាន​រសនិយម​ល្អ​ជា​បុរស​ដែល​ឆ្លាត​ចេះ​ជ្រើសរើស​ទិញ​របស់​បាន​ល្អ​ហើយ​តម្លៃ​ល្មម​អាច​ទទួល​យក​បាន​។

៥./ បុរសមាន​ចំណេះដឹង​​ ឆ្លាត​ និង ​ពូកែ
សម្រាប់​នារី​បុរស​ដែល​ឆ្លាត​ពូកែ​និង​មាន​ចំណេះដឹង​គឺ​ជា​បុរស​ដែល​នារី​ៗ​ប្រាថ្នា​ចង់​បាន​មក​ធ្វើ​ជា​គូគ្រង​ ព្រោះ​នារី​ភាគ​ច្រើន​គិត​ថា​បុរស​ដែល​ឆ្លាត​គឺ​ជា​អ្នក​ដែល​អាច​កែខៃ​និង​ដោះ​ស្រាយ​បញ្ហា​យក​រួច​ខ្លួន​បាន​មិន​ថា​ក្នុង​ស្ថានការ​ណាមួយ​ក៏​ដោយ​ ហេតុ​នេះ​ទើប​នារី​ៗ​ចូលចិត្ត​បុរស​ឆ្លាត​ដោយ​សារ​នាង​ជឿ​ជាក់​ថា​មិន​ថា​ក្នុង​ស្ថានការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​នាង​មិន​ចាំ​បាច់​ខ្វល់ខ្វាយ​ចិត្ត​និង​បារម្ផ​ច្រើន​នោះ​ទេ​ព្រោះ​បុរស​ឆ្លាត​ច្បាស់​ជា​ដោះ​ស្រាយ​បាន​គ្រប់​រឿង​។​​​​​​

Telegram-Troryorng
Share.